header ads

Sponsor

ព្រះវិហារៈ លោក វុន ធឿន ប្រធានការិយាល័យដែនជម្រកសត្វព្រៃគូលែនព្រហ្មទេពនៃមន្ទីរបរិស្ថានខេត្តព្រះវិហារ ដែលមានអត្តលេខ.១៧១០៥០០០៤៤ ត្រូវបានរដ្ឋមន្ត្រីក្រសួងបរិស្ថានលោក សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថានសម្រេចផ្លាស់ដោយបង្ខំតាមវិធានការខាងវិន័យអោយទៅបម្រើការនៅទីស្តីការក្រសួងបរិស្ថានវិញ។

ដោយករណីដកលោក វុន ធឿ ដែលមានតួរនាទីជាប្រធានការិយាល័យដែនជម្រកសត្វព្រៃគូលែនព្រហ្មទេពខេត្តព្រះវិហាររូបនេះចេញនោះ ដោយធ្វើឡើងយោងតាមរបាយការណ៍របស់ក្រុមប្រឹក្សាវិន័យនៃក្រសួងបរិស្ថាន ចុះថ្ងៃទី២៣ ខែតុលា ឆ្នាំ២០១៩ កន្លងទៅនេះ។

ជុំវិញនឹងការដកលោក វុន ធឿន ប្រធានការិល័យដែនជម្រកសត្វព្រៃគូលែនព្រហ្មទេពខេត្តព្រះវិហារចេញនេះ លោក អៀ សុខា ប្រធានមន្ទីរបរិស្ថានខេត្តព្រះវិហា បានប្រាប់អ្នកសាព័ត៌មានយើងថា ចំពោះករណីដកលោក វុន ធឿន នេះ លោកមិនបានដឹងពីកំហុសរបស់លោក វុន ធឿន ធ្វើខុសនោះឡើយ ដោយលោកបានលើកឡើងថា ១រយៈកន្លងមក លោករវល់ជាប់រៀនសូត្រ ហើយក្នុង១រយៈនេះ លោកបានប្រគល់ភារកិច្ចអោយអនុប្រធានស្តីទីរបស់លោកធ្វើការជំនួសលោក។

ក៏ប៉ុន្តែមន្ត្រីរាជការ ក៏ដូចប្រជាពរដ្ឋមួយចំនួន ដោយពួកគាត់សម្ដែងនូវការគាំទ្រយ៉ាងពេញទំហឹង ចំពោះចំណាត់ការទៅលើប្រធានការិយាល័រូបនេះ ដែលពួកគាត់ បានលើកឡើងថាដល់ពេលនេះហើយ រដ្ឋមន្ត្រីក្រសួងបរិស្ថានលោកត្រូវយកអភិក្រមទី៥ ដែលជាដាវអាជ្ញាសិករបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជានៃយើងមកប្រើប្រាស់លើមន្ត្រីខិលខូចទាំងនេះហើយ។

ជាចុងក្រោយក្រុមប្រជាពលរដ្ឋ បាន​ស្នើសុំអង្វរដោយទទួចដល់លោករដ្ឋមន្ត្រីក្រសួងបរិស្ថានបើផ្លាស់ប្តូរថ្នាក់ដឹកនាំណា១ហើយ សូមលោកកុំដូរអា(ង)ចេញហើយយកអាអ៊ែន មកដាក់ជំនួសអោយសោះ ព្រោះស្ថាប័នក្រសួងបរិស្ថាននេះ វាមានសារៈសំខាន់ខ្លាំងណាស់ ដើម្បីការពារអភិរក្សសត្វព្រៃ ព្រៃឈើ និយាយរួម គឺធនធានធម្មជាតិតែម្ដង៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post