Sponsor
ភ្នំពេញ ៖ នៅក្នុងកិច្ចប្រជុំប្រចាំខែរបស់ឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្ដល់យោបល់  លោក សុខសុវណ្ណ វឌ្ឍនាសាប៊ុង  ប្រធានប្រតិភូគណបក្សខ្មែរក្រោក  បានលេីកឡេីងពីបេសកកម្ម១០ ខេត្ត តបតាមពាក្យបណ្ដឹង ១៦ ករណី និងបេីកការស៊េីបអង្កេត ១ករណី ដោយក្នុងចំណោមករណីទាំងអស់នោះ លោក វឌ្ឍនាសាប៊ុង  បានសង្កត់ធ្ងន់លើករណីធំៗ ចំនួន ៣ ដូចខាងក្រោម ៖

១ / ករណីការរកឃេីញ ការប្រេីអំណាចដោយខុសច្បាប់របស់មេបញ្ជាការកងរាជអាវុធហត្ថ ខេត្តស្ទឹងត្រែង ដេីម្បីយកទ្រព្យសម្បត្តិរបស់ពលរដ្ឋឈ្មោះ សែ ម៉េងជា  ថែមទាំងបំពានលេីលិខិតរបស់អង្គភាពប្រឆាំងអំពេីពុករលួយ ។ ហេីយផ្គេីនមិនអនុវត្តន៍ មិនគោរពតាមសេចក្ដីណែនាំរបស់ស្ថាប័នថ្នាក់ជាតិ  ។

២ / ករណីអាជ្ញាធរខេត្តកំពង់ធំមិនអនុវត្តន៍ សជណ លេខ ១០៤៤ សជណ ចុះ ថ្ងៃទី២២ កក្កដា ឆ្នាំ ២០១៤ ដែលនាំអោយឈ្មួញជាឧត្តមសេនីយឯក ឈ្មោះ គាំ សារឿន អាចយកអាងទឹករបស់រដ្ឋមកធ្វេីអាជីវកម្មជិះជាន់ធ្វេីបាបពលរដ្ឋ ខណៈដែលក្រុមប្រឹក្សាឃុំគណបក្សប្រជាជន ចេញមុខមកការពារផលប្រយោជន៍ប្រជាពលរដ្ឋ ប្រឆាំងនឹងការជិះជាន់ គឺឈ្មួញផ្កាយ ៣ ដែលធ្វេីអាជីវកម្មរំលោភ សជណ បានប្ដឹងចាប់ក្រុមប្រឹក្សាឃុំនោះ ដាក់ពន្ធធនាគាទៀតផង  ។

៣ / ករណី អភិបាលខេត្តមណ្ឌលគីរី ភូតកុហកប្រមុខរាជរដ្ឋាភិបាល  និងបំភ្លៃអង្គហេតុដោយចេតនា ជុំវិញទិដ្ឋភាពបរិវេណមជ្ឈមណ្ឌលវប្បធម៌ជនជាតិភាគតិច ភ្នំដោះក្រមុំ ។

លោក សុខសុវណ្ណ វឌ្ឍនាសាប៊ុង  បានបញ្ជាក់ដែរថា  គ្រប់ករណីទាំងអស់ សមាជិកឧត្តមក្រុមប្រឹក្សាពិគ្រោះ  និងផ្ដល់យោបល់ ពីគណបក្សខ្មែរក្រោក សុទ្ធតែបានសិក្សាយ៉ាងច្បាស់លាស់ដោយផ្ទៀងផ្ទាត់លេី មូលដ្ឋានច្បាប់ដែលមានឯកសារគតិយុត្តិជាភស្តុតាង មុនរៀបចំជារបាយការណ៍ជូនលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន  ៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor