header ads

Sponsor

រតនគិរី៖ ខ្មាន់កាំភ្លើងដែលបាញ់សម្លាប់ នាយរងការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលខេត្តរតនគិរី ត្រូវកម្លាំងសមត្ថកិច្ចតាមចាប់ខ្លួនបានហើយ នៅមុននេះបន្ដិច វេលាម៉ោងជិត១១ព្រឹក ថ្ងៃទី០៣ ខែតុលា ឆ្នាំ២០១៩ បើតាមសមត្ថកិច្ចថាជនសង្ស័យគឺជាមិត្តភក្តិនឹងគ្នា ឈ្មោះ នួន មករាអាយុ៣១ឆ្នាំ មន្ត្រីនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច តាមប្រភពបញ្ជាក់ថា ជនសង្ស័យ និងជនរងគ្រោះជម្លោះរឿងក្រុមគ្រួសារ។

សូមជម្រាបជូនថា លោក​ ផន​ ទុំ​ នាយរងករិយាល័យព្រហ្មទណ្ឌកម្រិតស្រាលខេត្តរតនគិរីម្នាក់​ ត្រូវខ្មាន់កាំភ្លើង៣ទៅ៤នាក់​ បើករថយន្តមកបាញ់សម្លាប់ចោលនៅក្នុងហាងកាហ្វេ​ ក្រុងបានលុង​ នៅវេលាម៉ោងប្រមាណជាង៩ព្រឹកថ្ងៃទី ០៣ ខែតុលានេះ។

ព័ត៌មានបន្ថែមនឹងជម្រាបជូនពេលក្រោយ៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post