header ads

Sponsor

លើកនេះគឺ WOW ហើយគ្នាយើងអើយ! ទីបំផុតស្មាតហ្វូនជំនាន់ចុងក្រោយរបស់ OPPO F Series អាចជាការច្របាច់បញ្ចូលគ្នា ឬ បន្ស៊ីគ្នារវាងត្រូកូល F  ដែលបាន Update ជាមួយនឹងត្រកូល Reno ។ អ្នកទាំងអស់គ្នាដឹងអត់ថាវានឹងមានឈ្មោះអ្វី? វាមិនមែនជា OPPO F15 រឺ OPPO F15 Pro ឡើយ ដោយសារតែវាជាប្រភេទស្មាតហ្វូនកូនកាត់ត្រកូល F និងត្រកូល Reno ។

បច្ចុប្បន្នស្មាតហ្វូនស៊េរីថ្មី ធុនកណ្តាល (ស៊េរី F )និង ធុនខ្ពស់ (ស៊េរី Reno) ទាំងពីរម៉ូដែលនេះ ទទួលបានប្រជាប្រិយភាពខ្លាំងរហូតដល់ជាប់ចំណាត់ល្អ ក្នុងតំបន់អាស៊ីអាគ្នេយ៍ ជាពិសេសគឺទទួលបានការគាំទ្រ ខ្លាំងរហូតជួយឲ្យក្រុមហ៊ុនទូរស័ព្ទដៃ OPPO ឈរលើលំដាប់លេខរៀងទី១ នៅកម្ពុជា នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មានក្នុងស្រុកនិងក្រៅស្រុក និងតាមរយៈរបាយការណ៍Canalys ដែល ចេញផ្សាយក្នុងឆមាសទី២ ចុងខែសីហា ឆ្នាំ២០១៩នេះ។

ដោយសង្កេតឃើញពីការគាំទ្ររបស់អតិថិជនខ្លាំង លើស៊េរីទាំងពីរនេះ ទើបក្រុមហ៊ុន OPPO សម្រេចបង្កើត និង រចនាទូរស័ព្ទថ្មីស្រឡាងមួយម៉ូឌែលទៀត មានឈ្មោះថា OPPO Reno 2F ដែលសព្វថ្ងៃនេះវាកំពុងតែចរាចរណ៍នៅលើទីផ្សារទូរស័ព្ទប្រទេសឥណ្ឌាហើយ នេះបើយោងតាមគេហទំព័រ livemint ដែលបានចុះផ្សាយកាលពីចុងខែកញ្ញានេះ។ បើក្រឡេកមកមើលទំព័រហ្វេសបុកផ្លូវការរបស់OPPO នៅកម្ពុជា វិញ គឺកំពុងតែព្រលយរូបរាង OPPO កូនកាត់រូបនេះបណ្តើរៗហើយ! អ្នកទាំងអស់គ្នាសាកគិតមើលនៅពេលដែលត្រកូល Reno Series + F Series ចេញអីវិញទៅ? ចុះបើខ្លាំងមែន តើវានឹងអាចមកប្រទេសកម្ពុជាយើងអត់? បើចង់ដឹងសាកចុច Link នេះ https://bit.ly/2oJ2l8p

តាមដឹងស្មាតហ្វូនម៉ូឌែលថ្មី OPPO Reno 2F ត្រូវបានក្រុមហ៊ុនបន្ថែមនូវការ Upgrade ទាំង Software និង Hardware របស់ F ស៊េរី ដែលមានការច្នៃប្រឌិតទៅលើបច្ចេកវិទ្យាឈានមុខគេ និង ការរចនារូបរាងបែប Reno ស៊េរី តែម្តង ដើម្បីផ្តល់នូវបទពិសោធន៍ថ្មីដល់អ្នកប្រើប្រាស់​ និងពញាក់អារមុ្មណ៍ អ្នកគាំទ្រស្មាតហ្វូន OPPO នៅជុំវិញភពលោក។

គួររំលឹកថា កន្លងមក OPPO F11 Pro ទទួលបានការគាំទ្រយ៉ាងភ្លូកទឹកភ្លូកដីពីសំណាក់អ្នកប្រើប្រាស់ស្មាតហ្វូននៅកម្ពុជា និង ពិភពលោក ដោយសារវាមានរូបរាងស្អាត កាមេរ៉ាមុខបង្កប់ខ្លួនដំបូងគេ និង មានកាមេរ៉ាក្រោយភ្លោះថតរូបស្អាតនៅពេលយប់។ ចំណែកឯស្មាតហ្វូនស៊េរីខ្ពស់ OPPO Reno ដែលបានបង្ហាញខ្លួន កាលពីពាក់កណ្តាលឆ្នាំ២០១៩ ត្រូវបានទទួលស្គាល់ថាជាស្មាតហ្វូនល្អឥតខ្ចោះដែលមានកាមេរ៉ាមុខបង្កប់ខ្លួនបែបបញ្ឆិត ទាន់សម័យ គ្មានពីរ តំណាងឲ្យការតស៊ូ និង ភាពច្នៃប្រឌិតខ្ពស់។ អតិថិជនមិនតិចទេដែលសរសើរសមត្ថភាពនៃស្មាតហ្វូន Reno   ស៊េរី មិនដាច់ពីមាត់ទាំងបច្ចេកវិទ្យា 10x Hybrid Zoom  និង​ 60x Digital Zoom រួមផ្សំជាមួយនឹងរូបរាងស្អាតបែប High-Show តែម្តង។

ដូច្នេះមានន័យថាវត្តមានរបស់ស្មាតហ្វូនស៊េរីថ្មី OPPO Reno 2F ដែលកើតចេញពីការច្នៃប្រឌិតរួមបញ្ចូលគ្នារវាងOPPO ត្រកូល F & ត្រកូល Reno អាចជាស្មាតហ្វូនដែលល្អជាងគេបំផុត នៅចុងឆ្នាំ 2019 និង ដើមឆ្នាំ2020។ អ្នកទាំងអស់គ្នា អាចសាកទស្សន៍ទាយទៅមើល៍ ទាំងសមត្ថភាព  ទាំងកាមេរ៉ា ថាមពលថ្ម និង រូបរាង របស់ស្មាតហ្វូនកូនកាត់រូបនេះថាខ្លាំងប៉ុណ្ណា និងអស្ចារ្យប៉ុណ្ណាដែរ! ប៉ុន្តែឆ្ងល់ថាការបញ្ចេញនូវស្មាតហ្វូនម៉ូឌែលបែបនេះហើយ តើទៅថ្ងៃអនាគត ក្រុមហ៊ុន OPPO អាចនឹងឈប់ផលិតស្មាតហ្វូនត្រកូល F បន្តទៀត ឬ មានគម្រោងផលិតទូរស័ព្ទកូនកាត់របៀបនេះទៀត? អីញ្ជឹងមានតែការរងចាំមើលទាំងអស់គ្នា!

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post