header ads

Sponsor

ឯកឧត្តម សុខសុវណ្ណវឌ្ឍនា សាប៊ុង ប្រធានគណបក្សខ្មែរក្រោក និងជាសមាជិកឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្ដល់យោបល់បានចាត់ទុក ប្រសាសន៍របស់ ឯកឧត្តម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងប្រសាសន៍ ឯកឧត្តម ឈាង វុន ជាអនុសាសន៍ដ៏មហាសែនខ្ពង់ខ្ពស់ ។

ដែល ឯកឧត្តម​ ឈាង​ វុន​ កាលពី​ម្សិលមិញ បានលើកឡើង​ថា ប្រាក់ចំណូល​រដ្ឋ​ត្រូវ​បាន​បាត់​បង់​​តាមរយៈ​ការ​ឃុបឃិត​ក្លែងបន្លំ​ ​ពាក់ព័ន្ធ​នឹង​អ្នក​ដែល​ធ្វើពុត​ជា​ឈឺ​ ដើម្បី​ទទួល​បានការ​ឈប់​សម្រាក​ពី​ការងារ​​​ ឯកឧត្តមបញ្ជាក់ថា គ្រូពេទ្យ​ ​និង​អ្នក​ជំងឺឃុបឃិត​គ្នា​ដោយ​ការចែក​លុយ​ ដែល​បាន​ពី​បេឡា​ជាតិ​របប​សន្តិសុខ​សង្គម (ប.ស.ស)​ ​ដោយគ្រូពេទ្យ​ចេញ​វិក្កយបត្រ​សម្រាប់​ការ​ព្យាបាល​។

ឯកឧត្តម សុខសុវណ្ណវឌ្ឍនា សាប៊ុង (វិល្លាម) បានលើកឡើងថា ៖

នេះជាអនុសាសន៍ដ៏មហាសែនខ្ពង់ខ្ពស់របស់ លោក ឈាង វុន ។ ដូចនេះបានន័យថាអំពេីពុករលួយ ការឃុបឃិតកិបកេង របស់មន្ត្រីខិលខូចមិនមែនជាការនាំអោយបាត់ចំណូលរដ្ឋ ទេ បែរជាកម្មករអ្នកធ្វេីអោយបាត់ចំណូលរដ្ឋទៅវិញ ! មុននឹងនិយាយអ្វីសុំគិតខ្លះផងព្រោះនិយាយក្នុងនាមស្ថាប័ន សភាដែលជាស្ថាប័នកំពូលជាតិហេីយនិយាយប្រុងចោទកម្មករប្រមាណ១លាននាក់តែម្ដងមែនទេ ? គោលការណ៍អ្នកនាំពាក្យដ៏ពូកែ គឺនាំពាក្យ មិនមែននាំរឿងនោះទេ ។

ដោយឡែកឯកឧត្តម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍  ក៏បានឲ្យដឹងកាលពីម្សិលមិញថា «ក្រុមប្រឹក្សាភិបាលសិក្សាទីផ្សារ និងផ្សព្វផ្សាយទេសចរណ៍កម្ពុជា» ដែលមានក្រសួងទេសចរណ៍ជាប្រធាន បាននិងកំពុងរៀបចំផែនការយុទ្ធសាស្ត្រថ្មីៗ ក្នុងការទាក់ទាញកំណើនទេសចរអន្តរជាតិឱ្យមកទស្សនាកម្ពុជាកាន់តែច្រើន ខណៈគោលដៅទេសចរណ៍មួយចំនួនបាននិងកំពុងមានការប្រែប្រួល ក្នុងដំណាក់កាលកើតមានសង្គ្រាមពាណិជ្ជកម្មដែលបង្កឡើងដោយសហរដ្ឋអាមេរិក និងមហាយក្សចិន។

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post