header ads

Sponsor

ស្ទឹងត្រែងៈ ស្ត្រីម្នាក់ មានកូន៤នាក់ នឹងប្ដីជានគរបាលវរការពារព្រំដែនកម្ពុជាឡាវ ត្រូវបានជនមិនស្គាល់មុខឡើងលើផ្ទះ វាយសម្លាប់ស្លាប់យ៉ាងអាណោចអាធ័ម ខណៈស្ត្រីរូបនោះនៅផ្ទះតែម្នាក់ឯង។

ហេតុការណ៍នេះ ត្រូវបានបងប្អូនប្រទះឃើញស្លាប់នៅលើផ្ទះក្នុងបន្ទប់ កាលពីព្រឹកថ្ងៃទី៣ ខែតុលា ឆ្នាំ២០១៩ នៅចំណុចលើផ្ទះស្ត្រីរងគ្រោះ ស្ថិតនៅក្នុងភូមិកោះខនឌិន សង្កាត់សាមគ្គី ក្រុង ខេត្តស្ទឹងត្រែង។

លោកវរសេនីយ៍ឯក អ៊ុក មឿន នាយការិយាល័យកោសល្យវិច័យ បានឲ្យដឹងថា ជនរងគ្រោះ ឈ្មោះ ថៃ ណា អាយុ២៧ឆ្នាំ រស់នៅភូមិកោះខនឌិន សង្កាត់សាមគ្គី ក្រុងខេត្តស្ទឹងត្រែង។ចំណែកប្ដីឈ្មោះ តី ឯកសុគី ជាមន្ត្រីនគរបាលវរការពារព្រំដែនកម្ពុជាឡាវ។

លោកវរសេនីយ៍ឯក បានបន្តឲ្យដឹងទៀតថា នៅយប់កើតហេតុនោះ ស្ត្រីរងគ្រោះនៅផ្ទះតែម្នាក់ឯង ចំណែកកូន៤នាក់ ទៅនៅជាមួយយាយ និងតា នៅព្រឹកថ្ងៃទី៣ ខែតុលានេះ ត្រូវបានស្ត្រីជាបងប្អូនឡើងទៅលើផ្ទះប្រទះឃើញបងដេកស្លាប់នៅក្នុងបន្ទប់ ក៏បានរាយការណ៍ការមកស្នងការដ្ឋាននគរបាលខេត្តស្ទឹងត្រែង ហើយលោកក៏បានចុះទៅពិនិត្យមើលឃើញថា ស្ត្រីរងគ្រោះ ត្រូវបានគេវាយសម្លាប់និងវត្ថុរឹង(ដំបងច្រវ៉ាទូក) ការសន្និដ្ឋានជាករណីឃាតកម្ម។ចំណែកជនសង្ស័យមិនត្រូវទាន់បានកំណត់មុខសញ្ញានៅឡើយទេ។

ក្រោយការធ្វើកោសល្យវិច័យរួចរាល់សពស្ត្រីរងគ្រោះត្រូវបានប្រគល់ឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី។ ចំណែកជនសង្ស័យ មិនស្គាល់អត្តសញ្ញាណ ដែល​​រត់គេចខ្លួនសមត្ថកិច្ចកំពុងធ្វើការស្រាវជ្រាវ ដើម្បីចាប់ខ្លួនយកមកផ្តន្ទាទោសទៅតាមផ្លូវច្បាប់៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post