header ads

Sponsor

​លោក​ ​ឈាង​ ​វុន​ ​ប្រធាន​គណៈកម្មការ​កិច្ចការ​បរទេស​សហប្រតិបត្តិ​ការអន្តរជាតិ​ ​ព័ត៌មាន​ ​និង​ប្រព័ន្ធ​ផ្សព្វផ្សាយ​នៃ​រដ្ឋសភា​ ​បាន​និយាយ​កាលពី​ម្សិលមិញ​ថា​ ប្រាក់ចំណូល​រដ្ឋ​ត្រូវ​បាន​បាត់បង់​តាមរយៈ​កម្មករ​​ឃុបឃិត​ក្លែងបន្លំ​​គ្នា​ជា​មួ​យម​ន្ទី​ពេទ្យ​បង្អែក​ ​និង​មន្រ្តី​មណ្ឌលសុខភាព​មួយចំនួន​ដើម្បី​ចេញ​លិខិត​សម្រាក​ព្យាបាល​ ​និង​ចេញ​វិ​ក័យ​ប័ត្រ​គិត​ប្រាក់​ពី​បេឡា​ជាតិ​សន្តិសុខ​ផង​ដែរ​​ ​។​ ​តាមពិត​ពួកគេ​មិន​ឈឺ​ទេ​ ​ហើយ​ពួកគេ​គ្រាន់តែ​ចង់​សម្រាក​នៅផ្ទះ​ប៉ុណ្ណោះ​។​

​លោក​បាន​បន្ថែម​ថា​ ​“​ដូច្នេះ​រដ្ឋ​នឹង​ខាតបង់​ចំណូល​ ​ហើយ​និយោជក​ក៏​បាត់បង់​កម្លាំង​ពលកម្ម​ ​ដោយសារតែ​ការ​ឈប់សម្រាក​ឈឺ​”​។​ ​ប៉ុន្តែ​លោក​មិនបាន​ផ្តល់​ព័ត៌មាន​លម្អិត​អំពី​ចំនួន​ប្រាក់ចំណូល​ ​ដែល​បាន​បាត់បង់​តាមរយៈ​ការ​បន្លំ​នោះ​ទេ​។​

​រដ្ឋសភា​កំពុង​ធ្វើ​សេចក្តី​ព្រាងច្បាប់​ដើម្បី​ចាត់វិធានការ​លើ​វេជ្ជបណ្ឌិត​ ​និង​អ្នកជំងឺ​ដែល​ឃុបឃិត​គ្នា​កេង​បន្លំ​ថ​វិការ​បេឡា​ជាតិ​របប​សន្តិសុខ​សង្គម​ ​ដោយ​ការ​ទូរ​ទាត់​ថ្លៃ​ចំណាយ​លើ​ការ​ព្យាបាល​ក្លែងក្លាយ​។​ លោក​បាន​កត់សម្គាល់​ថា​ ​គណៈកម្មាធិការ​អ​ចិន្ត្រៃយ៍​របស់​សភា​នឹង​ពិភាក្សា​លើ​សេចក្តី​ព្រាងច្បាប់​នេះ​ ​ក្នុង​សម័យប្រជុំ​ពេញអង្គ​នៅ​ថ្ងៃសុក្រ​។​

​លោក​ ​ហេង​ ​សួរ​ ​អ្នកនាំពាក្យ​ក្រសួងការងារ​បាន​និយាយ​កាលពី​ម្សិលមិញ​ថា​ ​ក្រសួង​មិនទាន់​ទទួល​បាន​របាយការណ៍​អំពី​ការបោកប្រាស់​របស់​បេឡា​ជាតិ​របប​សន្តិសុខ​សង្គម​ទេ​ ​ប៉ុន្តែ​គាំទ្រ​ចំពោះ​ការ​ប្រឹងប្រែង​ចាត់វិធានការ​តាមច្បាប់​ប្រឆាំង​នឹង​ការ​ក្លែងបន្លំ​នេះ​។​

យ៉ាងណា ប្រធាន​សភាសម្ព័ន្ធសហជីពជាតិកម្ពុជា លោក សោម អូន ប្រតិ​កម្មទៅនឹងការលើកឡើងរបស់ឯកឧត្តម ​ឈាង​ ​វុន បានសរសេរនៅលើទំព័រហ្វេសប៊ុកនៅរសៀលថ្ងៃទី៣ ខែតុលានេះថា៖ «ឯកឧត្តម​ ឈាង​​ វុន​ គួរបង្ហាញឯកសារផ្កូវការ ដែលចោទថា កម្មករបានក្លែងធ្វើពុតជាឈឺ ក្នុងគោលបំណងកេងកឹបថវិកា ប.ស.ស។ ម្យ៉ាងទៀតឯកឧត្តមគួរតែកែសម្រួលពាក្យ​ដោយនិយាយត្រឹមថា​ “កម្មករខ្លះ​ ឬមួយចំនួនតូច”​ បានហើយ ពីព្រោះការប្រើពាក្យ “កម្មករ”​ គឺវាទូទៅពេកនាំឲ្យប៉ះពាល់ដល់សេចក្តីថ្លៃថ្នូររបស់កម្មករ​ជាង១លាននាក់ ហើយភាគច្រើនបំផុត​ដែល​ពួកគាត់ល្អ​»។

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post