header ads

Sponsor

ភ្នំពេញ៖ ករណីដែលកំពុងផ្ទុះមានការចាប់អារម្មណ៍នៅលើបណ្ដាញសង្គម ក្រោយពីឯកឧត្តម ឈាង វុន ប្រធាន​គណៈកម្មការ​កិច្ចការ​បរទេស​សហប្រតិបត្តិ​ការអន្តរជាតិ​ ​ព័ត៌មាន​ ​និង​ប្រព័ន្ធ​ផ្សព្វផ្សាយ​នៃ​រដ្ឋសភា​ លើកឡើងថា ប្រាក់ចំណូល​រដ្ឋ​ត្រូវ​បាន​បាត់​បង់​​តាមរយៈ​ការ​ឃុបឃិត​ក្លែងបន្លំ​ ​ពាក់ព័ន្ធ​នឹង​អ្នក​ដែល​ធ្វើពុត​ជា​ឈឺ​ ដើម្បី​ទទួល​បានការ​ឈប់​សម្រាក​ពី​ការងារ​​​ ឯកឧត្តមបញ្ជាក់ថា គ្រូពេទ្យ​ ​និង​អ្នក​ជំងឺឃុបឃិត​គ្នា​ដោយ​ការចែក​លុយ​ ដែល​បាន​ពី​បេឡា​ជាតិ​របប​សន្តិសុខ​សង្គម (ប.ស.ស)​ ​ដោយគ្រូពេទ្យ​ចេញ​វិក្កយបត្រ​សម្រាប់​ការ​ព្យាបាល​។

ហើយយ៉ាងណាក្រោយពីផ្ទុះករណីខាងលើនេះរួចមក លោកឯកឧត្តម ឈាង វុន ក៏បានបកស្រាយត្រលប់ទៅកាន់អ្នករិះគន់វិញថា “ការធ្វើពុតជាឈឺមិ​នមែន​ជាយោបល់​​ផ្ទាល់​របស់​លោក​នោះទេ ប៉ុន្តែ​លោកគ្រាន់​តែនាំពាក្យសម្តី​​របស់តំណាងរាស្រ្តផ្សេងប្រាប់ក្រុម​​អ្នកសារព័ត៌មានតែប៉ុណ្ណោះ​​”។

មុននេះបន្តិច ស្រាប់តែលោក អុឹម ជីវ៉ា ក៏បានធ្វើវីដេអូត្រាប់តាមថា ដោយចាត់ថាជាឯកឧត្តម BC Zin II បកស្រាយរឿងកម្មករធ្វើជាពុតជាឈឺបាត់បង់ថវិការជាតិ !

សូមកុំសរសេពាក្យជេប្រមាថដល់ឈ្មោះបុគ្គលអី ការធ្វើវិដេអូនេះគឺចង់អោយមន្រ្តីមួយចំនួនចូលគិតអោយបានច្រើនមុននិងផ្តល់បទសម្ភាសនទៅកាន់សារពតមាន រិះគន់ដើម្បីស្ថាបនា។

អរគុណបងប្អូនដែលខមមិនតែខ្ញុំមិនចង់អោយខ្មែរជេប្រទិចគ្នាទេ សូមកុំcomment ពាក្យអសុរសអោយសោះ ទៅដោយក្តីគោរពៈ អុឹម ជីវ៉ា សូមទស្សនាវិដេអូvideoដូចតទៅ៕

ទស្សនាវីដេអូខាងក្រោម៖

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post