header ads

Sponsor

ភ្នំពេញៈ រថយន្តកូរ៉េដឹកទឹកកកមួយគ្រឿង បើកបោះពួយគ្មានប្រណី លឿនជ្រុលទៅបុករថយន្តស៊ិនទ្រីចំពាក់កណ្ដាលរថយន្ត បណ្តាលឲ្យខ្ទេចរួញគៀបជាប់អ្នកបើកបរក្នុងកាប៊ីន រងរបួសធ្ងន់ និងធ្លាក់ទឹកកក រាយប៉ាយពេញផ្លូវ។

គ្រោះថ្នាក់ចរាចរណ៍នេះ កើតឡើងកាលពីវេលាម៉ោង២៖៥០នាទីរំលងអធ្រាត្រ ចូលថ្ងៃទី១១ ខែតុលា ឆ្នាំ២០១៩ ស្ថិតនៅតាមផ្លូវចោមចៅ ចំណុចភ្លើងស្តុប ភូមិដំណាក់ធំ៣ សង្កាត់ស្ទឹងមានជ័យ៣ ខណ្ឌមានជ័យ ។

តាមប្រភពបានឲ្យដឹងថា មុនកើតហេតុ រថយន្តដឹកសំរាមក្រុមហ៊ុនស៊ិនទ្រី ពណ៌លឿង (ពុំមានស្លាកលេខ ) តែមានលេខសម្គាល់២៨៥ ដឹកសំរាមពេញលើរថយន្ត  បើកតាមបណ្តោយផ្លូវ៣០ម៉ែត្រ ទិសដៅពីជើងមកត្បូង  លុះមកចំណុចកើតហេតុខាងលើ បានបើកឆ្លងភ្លើងស្តុបសញ្ញាពណ៌ខៀវ ស្រាប់តែរថយន្តកូរ៉េមួយគ្រឿង ម៉ាកហ៊ី​យ៉ាន់ដាយ ពណ៌ខៀវ ដឹកកកពេញ បានបើកបោះពួយល្បឿនលឿន ពីកើតទៅលិច បានជ្រុលទៅបុកចំពាក់កណ្ដាលរថយន្ត ដឹកសំរាមពេញទំហឹង បណ្តាលឲ្យធ្លាក់ទឹកកក រាយប៉ាយ ពេញផ្លូវ  និងខ្ទេចរួញគៀបជាប់អ្នកបើកបរក្នុងកាប៊ីន បង្កការភ្ញាក់ផ្អេីលដល់បងប្អូនប្រជាពលរដ្ឋ  និងអ្នកដំណេីរឆ្លងកាត់ នោះ  ជួយគាស់យកចេញ  រួចហៅរថយន្តសង្គ្រោះមកដឹក បញ្ជូនទៅសង្គ្រោះនៅឯមន្ទីរពេទ្យ  និងរាយការណ៍ប្រាប់ សមត្ថកិច្ចមូលដ្ឋាន ប៉ុស្តិ៍ នគរបាលស្ទឹងមានជ័យទី៣  ចុះមកពិនិត្យមេីល  និងជួយសម្រួលចរាចរណ៍ ផងដែរ។

ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋានប៉ុស្តិ៍ស្ទឹងមានជ័យ ទី៣  សហការជាមួយ សមត្ថកិច្ចផ្នែកវាស់វែងចរាចរណ៍ខណ្ឌមានជ័យ  ចុះមកបាញ់គំនូស  និងប្រគល់ឲ្យជំនាញចុះមកវាស់វែង  រថយន្តទាំង២គ្រឿង ស្ទូចយកទៅរក្សាទុកបណ្ដោះអាសន្ន នៅការិយាល័យចរាចរណ៍ជើងគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីកសាងសំណុំរឿងតាមនីតិវិធី៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post