header ads

Sponsor

អាចចុចទីនេះដើម្បីចុះឈ្មោះបាន

នៅក្នុងសតវត្សទី២១ នេះ ការ​រីក​ចម្រើន​នៃ​បច្ចេកវិទ្យាកំពុងរីកដុះដាល​​​ យ៉ាងខ្លាំងពីមួយថ្ងៃទៅមួយថ្ងៃគួរអោយកត់សម្គាល់​​ ដែលការ​រីក​ចម្រើននេះ ​​បាន​បង្ក​លក្ខណៈ​ងាយស្រួលដល់​សង្គម​ជាតិ​សើ្ទរ​គ្រប់​វិស័យ។ ក្នុងនោះការ​រីក​ចម្រើន​នៃ​បច្ចេកវិទ្យាក៏​កំពុង​តែ​ដើរតួ​នាទី​យ៉ាង​សំខាន់​ក្នុង​វិស័យ​ហិរញ្ញវត្ថុក្នុងប្រទេស​កម្ពុជាផងដែរ ។ ព្រមជាមួយនឹងភាពវិជ្ជមានទាំងនេះ ការ​វិវត្តន៍​នៃ​បច្ចេកវិទ្យាសម័យទំនើប ក៏អាចនឹងជះឥទ្ធិពល និង បង្កជាឧបសគ្គខ្លះដែរ​ ខណៈ​ពេលដែល​ប្រទេស​កម្ពុជា​ជាប្រទេសកំពុងអភិវឌ្ឍន៍ ។

          ដោយមើលឃើញពីសារ:សំខាន់ទាំងនេះ ក្លឹប​សវនកម្ម​ខេមអេដ (CamEd Audit Club) បាន​រៀបចំ​​សិក្ខាសាលា​មួយដែល​មាន​ឈ្មោះ​ថា « FATA in 21st Century » ក្រោម​ប្រធានបទ “ការវិវត្តន៍នៃវិស័យឧស្សាហកម្មហិរញ្ញវត្ថុ​” នៅ ​ថ្ងៃ​អាទិត្យ ទី១៣ តុលា ២០​១៩ ខាង​មុខ​នេះ នៅ​ក្នុង​សាលពហុបំណង (Multipurpose Hall) ​​​​នៃ Cambodia-Korean Cooperation Center (CKCC) ក្នុងសកលវិទ្យាល័យភូមិន្ទភ្នំពេញ ចាប់​ពី ​ម៉ោង​១ ដល់ ៦ រសៀល

          សិក្ខាសិលានេះ​​នឹងជជែកពិភាក្សាលើការវិវត្តន៍នៃបច្ចេកវិទ្យាលើវិស័យ​គណនេយ្យ វិស័យ​ហិរញ្ញវត្ថុ វិស័យ​ពន្ធដារ និង ​វិស័យ​សវនកម្ម​។ អ្វីដែលសំខាន់ជាងនេះទៅទៀតនោះគឺនឹងមានការបកស្រាយវែកញែកពីវិធី ក្នុងការទាញយកអត្ថប្រយោជន៍ និង ដំណោះស្រាយនូវបញ្ហាប្រឈមដែលអាចកើតឡើង។​​​ កម្មវិធីនេះ​​រៀបចំឡើងសម្រាប់សិស្ស​ និស្សិត និយោជិក​ ​និង​សហគ្រិនធុនតូចនិងមធ្យម ក្នុងគោលបំណងលើក       ​​កំពស់ការយល់ដឹងអំពីផលប៉ះពាល់នៃការផ្លាស់ប្ដូរគួរអោយកត់សម្គាល់​​ និងការអភិវឌ្ឍន៍ខ្លួនដើម្បីសម្របជាមួយនឹងបច្ចេកវិទ្យាទំនើបៗរបស់ឧស្សាហកម្មហិរញ្ញវត្ថុ។ សម្រាប់សិស្ស និស្សិត និង អ្នកបញ្ចប់ការសិក្សា​ ពួកគេអាចនឹងទទួលបាននូវចំណេះដឹងថ្មីៗ​​ ដើម្បីត្រៀមខ្លួន​ប្រឡូកក្នុងវិស័យ​គណនេយ្យ វិស័យ​ហិរញ្ញវត្ថុ វិស័យ​ពន្ធដារ និងវិស័យ​សវនកម្មនៃជំនាន់ថ្មីនេះ។ ទន្ទឹមនឹងនេះ​ ចំពោះនិយោជិកពួកគេនឹងអាចស្វែងយល់ពីផលវិជ្ជមាននៃបច្ចេកវិទ្យាក្នុងសតវត្សទី២១នេះ និងបញ្ហាប្រឈមនៃចរន្តការងារដែលអាចកើតមានឡើងបច្ចុប្បន្នភាពនេះ រួមជាមួយនឹងដំណោះស្រាយផងដែរ។​ សម្រាប់សិស្ស និស្សិត និង អ្នកបញ្ចប់ការសិក្សា ពួកគេអាចនឹងទទួលបាននូវចំណេះដឹងពីតួនាទីថ្មីៗនិងរបៀបនៃការធ្វើការក្នុងវិស័យ​គណនេយ្យ ហិរញ្ញវត្ថុ ពន្ធដារ និងសវនកម្មនៃជំនាន់ថ្មីនេះ។ សំរាប់ម្ចាស់អាជីវកម្មខ្នាតតូច និងមធ្យម ពួកគាត់នឹងអាចទទួលបាននូវឱកាសដេីម្បីស្វែងយល់ពីចំនេះដឹងផ្សេងៗលើបច្ចេកវិទ្យានាពេលបច្ចុប្បន្ន និងពេលខាងមុខ ដែលឆ្លុះបញ្ចាំងពីរបៀបគ្រប់គ្រងអាជីវកម្មបែបទំនើបអោយមានប្រសិទ្ធភាពបំផុត។

   សិក្ខាសាលា​នេះ​នឹង​មាន​ការ​ចូលរួម​ចែករំលែកចំនេះដឹង និង​ បទពិសោធន៍​ពី​សំណាក់​វាគ្មិន​កិត្តិយស រួ​មមាន ៖

១. លោក ហោ ប៊ុនថែ​​​  អគ្គនាយករងនៃធនាគារឯកទេសវីង​(Wing) បកស្រាយវិភាគវែកញែកលើប្រធានបទ “ការជះឥទ្ធិពលនៃបច្ចេកវិទ្យាទៅលើវិស័យហិរញ្ញវត្តុ“

២​​. លោក ជេន ផាត​ ប្រធាននាយកដ្ឋាន អនុលោមភាព និង ត្រួតពិនិត្យអគ្គលេខាធិការដ្ឋាននៃក្រុមប្រឹក្សាជាតិគណនេយ្យ​(NAC) បកស្រាយពិភាក្សាលើប្រធានបទ “ ការជះឥទ្ធិពលនៃបច្ចេកវិទ្យាទៅលើវិស័យគណនេយ្យ “

៣. លោក ខាវ ហុង អ្នកដឹកនាំជាន់ខ្ពស់នៃ Ernst & Young Cambodia (EY) បកស្រាយវិភាគវែកញែកលើប្រធានបទ “ ការជះឥទ្ធិពលនៃបច្ចេកវិទ្យាទៅលើវិស័យសវនកម្ម “ 

៤. ឯកឧត្តម អេង រតនា​  ប្រធាននាយកដ្ឋានគ្រប់គ្រងអ្នកជាប់ពន្ធធំនៃអគ្គនាយកដ្ឋានពន្ធដារជាតិ (GDT) បកស្រាយពិភាក្សាលើប្រធានបទ “ ការជះឥទ្ធិពលនៃបច្ចេកវិទ្យាទៅលើវិស័យពន្ធដារ “។ 

          មិនតែប៉ុណ្ណោះសិក្ខាសាលា <FATA in 21st Century> ក៏មានរួមបញ្ចូលនូវការតាំងបង្ហាញការងារពីក្រុមហ៊ុនល្បីៗ ដែលអាចផ្តល់ឱកាសឲ្យអ្នកចូលរួមអាចសាកសួរព័ត៌មានទាក់ទងទៅនឹងឱកាសការងារ ជាច្រើន ព្រមទាំងឱកាសក្នុងការដាក់ពាក្យថែមទៀតផង៕ នៅចាំអីទៀតមកចូលរួមទាំងអស់គ្នាណា កុំភ្លេចរៀបចំ CV មកផង!

          បេីអ្នកចង់ដឹងកាន់តែច្បាស់ថាពីការវិវត្តិន៍របស់បច្ចេកវិទ្យានាយុគសម័យមួយនេះ តោះចួលរួមជាមួយកម្មវិធី FATA in 21st Century ទាំងអស់គ្នា​។​​ សំបុត្រចូលរួមតម្លៃត្រឹមតែ៤.៩៩ដុល្លារ ​ដែលរួមបញ្ចូលនូវអាហារសំរន់ និង គូប៉ុងបញ្ចុះតម្លៃ50%ពី Co-Creative Corner Coffee ភ្លាមៗនៅពេលទិញសំបុត្រព្រម​ទាំង​ឱកាស​ឈ្នះ​រង្វាន់​ផ្សេង​ៗ​នា​ចុង​កម្មវិធី​ផង​ដែរ។ ក៏ប៉ុន្តែរាល់ការជាវសំបុត្រនៅមុនថ្ងៃទី ០៤ ខែតុលា សំបុត្រមានតម្លៃត្រឹមតែ ៣.៩៩ ដុល្លាតែប៉ុណ្ណោះ! រួសរាន់ឡេីង!

តោះមកត្រៀមខ្លួនទាំងអស់គ្នាសំរាប់ការមកដល់នៃការវិវត្តិន៍របស់វិស័យឧស្សាហកម្ម! 

សម្រាប់ព័ត៌មានបន្ថែមទាក់ទងនឹងកម្មវិធី សូមធ្វើការតាមដាន និង ទំនាក់ទំនងតាម FB Page: CamEd Audit Club រឺ ទំនាក់ទំនងមកកាន់លេខទូរស័ព្ទ៖

097 36 00 514 

096 34 35 114

092 99 59 03

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post