header ads

Sponsor

ព្រះសីហនុៈ ពិតជាសាហារម្លេះ សាកសពជនជាតិចិនម្នាក់ ត្រូវបានឃាតកសម្លាប់ដោយកាត់សាកសពដាច់ជាពីរកំណាត់ រួចយកទៅប្លុងចោលនៅតំបន់ឆ្នេរអូរត្រេះ។

ហេតុការណ៍បង្កឲ្យមានការភ្ញាក់ផ្អើល កាលពីវេលាម៉ោង១០៖៣០នាទីព្រឹកថ្ងែទី១ ខែតុលា ឆ្នាំ២០១៩ ស្ថិតនៅចំណុចភូមិអូរត្រេះ(ក្នុងដីឡូត៍មួយកន្លែង) ស្ថិតនៅក្រុម៦ ភូមិ៦ សង្កាត់លេខ៤ ខេត្ត-ក្រុង ព្រះសីហនុ ។

សាសពខាងលើ មិនទាន់ស្គាល់អត្តសញ្ញាណ ជនជាតិចិន ស្លាប់ដាច់ខ្លួនជា២កំណាត់ បើតាមការស្រាវជ្រាវរបស់សមត្ថកិច្ចថា សាកសព ត្រូវបានឃាតកសម្លាប់ តែមិនទាន់ដឹងផ្តើមពីមូលហេតុអ្វីនោះទេ។

បច្ចុប្បន្នសាកសពត្រូវបានរក្សាទុកនៅកន្លែងដដែល រង់ចាំការស្វែងរកអត្តសញ្ញាណនឹងកម្លាំងសមត្ថកិច្ច បច្ចេកទេស វិទ្យាសាស្រ្តបានត្រួតពិនិត្យធ្វើកោសល្យវិច្ឆ័យ សាកសព៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post