
ចំពោះក្រុមគ្រូពេទ្យដែលមកពិនិត្យអំពីករណីពុលអាហារនៅKTV(ហ្វាងថាងល៊ំាងហ្វាន់ស័រនេះ បានឲ្យដឹងថា: ដោយមានការណែនាំពីលោកប្រធានសុខាភិបាលខេត្ត ឲ្យចុះមកពិនិត្យរកមូលហេតុដែលនាំឲ្យពុលអាហារនៅKTVខាងលើនៅក្រុងបាវិតនេះ ដោយមន្ត្រីបានសហការទៅអាជ្ញាធរនិងសមត្ថកិច្ចក្រុងបាវិត តែមិនបានទទួលលទ្ធផលនោះទេ ដោយគ្មានអ្នកចូលរួម ទើបមន្ត្រីបានដកថយទៅវិញរង់ចាំបទបញ្ជាពីថ្នាក់ដឹកនាំវិញ ។
តែទោះបីយ៉ាងណាពលរដ្ឋ និងមជ្ឈដ្ឋានមួយចំនួន បានលើកឡើងថាអាជ្ញាធរនិងសមត្ថកិច្ចក្រុងបាវិត មិនសូវសហការជាមួយមន្ត្រីជំនាញនោះទេ ដូចជាមានអ្វីភ្លែកហើយ ។
សូមបញ្ជាក់ថាកាលពីវេលាម៉ោង១និង៣០នាទីយប់ ឈានចូលថ្ងៃទី៧ ខែតុលា ឆ្នាំ២០១៩ នៅចំណុចខារ៉ាអូខេហ្វាងថាងល៊ំាងហ្វាន់ស័រ ស្ថិតក្នុងភូមិបាវិតកណ្តាល សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង មានករណីពុលមីបណ្តាឲ្យមនុស្សប្រុសស្រីរួមជាមួយជនជាតិចិន២៤នាក់ បានរងការក្អួត ចង្អោរ រាគរុសត្រូវបានបញ្ជូនទៅសង្គ្រោះនៅក្លីនិកឯកជានមួយកន្លែងនៅក្រុងបាវិត ៕ស្វាយរៀង




