header ads

Sponsor

ការប្រកួតខ្នាតធំរបស់ MOBILE LEGEND BANG BANG WORLD CAMBODIA QUALIFIER ហៅកាត់ថា M1 ដែលទទួលរៀបចំការប្រកួតដោយក្រុមហ៊ុន GEN នឹងសហការដោយសហព័ន្ធកីឡាអេឡិចត្រូនិកកម្ពុជា (EFC) បានមកដល់ប្រទេសកម្ពុជាទៀតហើយ ដោយបានបើកធ្វើកាចុះឈ្មោះចូលរួមប្រកួតរួចរាល់ហើយ ដោយបានបញ្ជប់ការចុះឈ្មោះកាលពីថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០១៩ កន្លងទៅថ្មីៗនេះ ដោយមានចំនួនក្រុមកំណត់ ១២៨ក្រុម។

ការប្រកួតនេះនឹងធ្វើការជម្រុះវគ្គ ONLINE ចាប់ពីថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០១៩តទៅ ដើម្បីស្វែងរកក្រុមខ្លាំង ៤ក្រុម ចុងក្រោយឆ្ពោះទៅវគ្គផ្តាច់ព្រ័ត្រនៅថ្ងៃទី១២ ខែតុលា ឆ្នាំ២០១៩ ទីតាំងប្រកួតនៅសាល AEON ២ សែនសុខ។ ចំណែកឯប្រាក់រង្វាន់សរុបមានចំនួន ៦,០០០ដុល្លារ បូករួមទាំង Diamond (ពេជ្រ) ទៀតផង ក្រុមកីឡាករជ័យលាភីជើងឯក និងទទួលបានសិទ្ធិចូលរួមប្រកួតនៅប្រទេសម៉ាឡេស៊ី តំណាងឲ្យប្រទេសកម្ពុជាវគ្គផ្តាច់ព្រ័ត្រ M1 ២០១៩។

ការប្រកួតវគ្គផ្តាច់ព្រ័ត្រ M1 ២០១៩ ដែលមានប្រាក់រង្វាន់សរុបរហូតដល់ ២៥០,០០០ដុល្លារ នឹងប្រព្រឹត្តិទៅក្នុងទីក្រុងកូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី ដែលមានការចូលរួមប្រកួត១៦ក្រុម មកពី១៣ប្រទេស មានដូចជា ឥណ្ឌូនេស៊ី ហ្វីលីពីន ឡាវ ម៉ាឡេស៊ី សិង្ហបុរី ភូមា វៀតណាម ថៃ ជប៉ុន សហរដ្ឋអាមេរិក ប្រេស៊ីល រុស្ស៊ី និងកម្ពុជា។ ការប្រកួតមាន២ដំណាក់កាល គឺដំណាក់កាលទី១ វគ្គ GROUP STAGE ដែលហៅថាវគ្គសន្សំពិន្ទុនឹងប្រព្រឹត្តទៅរយៈពេល ៤ថ្ងៃគឺនៅថ្ងៃទី១១-១៤ ខែវិច្ឆិកា ឆ្នាំ២០១៩ ចំណែកឯដំណាក់ទី២ គឺវគ្គ PLAY OFF ដែលជាវគ្គជម្រុះនឹងប្រព្រឹត្តទៅរយៈពេល ៣ថ្ងៃគឺនៅថ្ងៃទី ១៥-១៧ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ។ 

ចំណែកឯទស្សនិកជន ដែលជាអ្នកគាំទ្រ និងស្រឡាញ់វិស័យ Esports សូមអញ្ជើញចូលរួមឲ្យបានច្រើនកុះករនៅថ្ងៃទី១២ ខែតុលា ឆ្នាំ២០១៩ ទីតាំងប្រកួត នៅសាល AEON 2 សែនសុខ។ ដោយក្នុងនោះនឹងមានការចូលរួមឧបត្ថម្ភដោយក្រុមហ៊ុន CELLCARD PLAY នឹងមានកម្មវិធីកំសាន្តជាច្រើនទៀតក្នុងអំឡុងវគ្គផ្តាច់ព្រ័ត្រផងដែរ។

សំរាប់ក្រុមដែលបានចុះឈ្មោះប្រកួតហើយ និងព័ត៍មានបន្ថែមសូមចូលទៅកាន់តំណនេះ៖ https://www.facebook.com/MobileLegendsGameCambodia/posts/2733448500021942

          ដូច្នេះក្រុមកីឡាករទាំងអស់ កុំឲ្យឱកាសដ៍ធំនេះកន្លងផុតទៅ សូមចូលរួមប្រកួតដើម្បីតំណាងឲ្យប្រទេសកម្ពុជានៅលើឆាកអន្តរជាតិ។ ចំណែកឯទស្សនិកជន ដែលជាអ្នកគាំទ្រនិងស្រឡាញ់វិស័យ Esports សូមអញ្ជើញចូលរួមឲ្យបានច្រើនកុះករនៅថ្ងៃទី១២ ខែតុលា ឆ្នាំ២០១៩ ទីតាំងប្រកួត នៅសាល AEON 2 សែនសុខ។ ដោយក្នុងនោះនឹងមានការចូលរួមឧបត្ថម្ភដោយក្រុមហ៊ុន CELLCARD PLAY នឹងមានកម្មវិធីកំសាន្តជាច្រើនទៀតក្នុងអំឡុងវគ្គផ្តាច់ព្រ័ត្រផងដែរ។

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post