header ads

Sponsor

(ស្វាយរៀង)៖ ក្រុមមន្ត្រីសាខាកាំកុងត្រូលខេត្តស្វាយរៀង សហការជាមួយអាវុធហត្ថក្រុងបាវិត និងមន្ត្រីសាលាក្រុងបាវិត នៅថ្ងៃទី៩ ខែតុលា ឆ្នាំ២០១៩ បានចុះពិនិត្យស្ថានភាពជាក់ស្តែងនៅ KTV «ហ្វាងថាងល៊ាំងហ្វាន់ស័រ» នៅក្រុងបាវិត ដែលបេសកម្មនេះមានការសហការពីម្ចាស់ KTV ដើម្បីយកមី និងបន្លែដែលហូបពុល ដើម្បីធ្វើតេស្តរកសារធាតុពុលនៅមន្ទីរពិសោធន៍ឡាបូ នៅរាជធានីភ្នំពេញ ។

លោក ហោ ដារ៉េត អនុប្រធានសាខាកាំកុងត្រូលខេត្ត បា អោយដឹងថា: ដោយមានការណែនាំពីលោក ផឹង និល ប្រធានសាខាកាំកុងត្រូលខេត្ត លោកនិងមន្ត្រី សហការជាមួយអាជ្ញាធរដែនដី និងសមត្ថកិច្ចកិច្ច ចុះពិនិត្យរកមូលហេតុនៃការពុលអាហារនៅ KTV ខាងលើនេះ ហើយជំហានដំបូងមន្ត្រីជំនាញ បានយកមី ម៉ាកមីគី ផលិតនៅប្រទេសវៀតណាម ហើយបន្លែស្ពៃតឿ,ស៊ុត,ទឹកស៊ុប យកទៅធ្វើតេស្ត ពិនិត្យរកសារធាតុពុល ដើម្បីឲ្យដឹងច្បាស់ថា ពុលបណ្តាមកពីអ្វីឲ្យពិតប្រាកដ ។

បើតាមមន្ត្រីជំនាញ បានបញ្ជាក់ថា: ជំហានដំបូងករណីនេះសង្ស័យមកពីពុលមី តែដើម្បីឲ្យដឹងច្បាស់នោះ រង់ចាំលទ្ធផលពីមន្ទីរពិសោធន៍ឡាបូនៅភ្នំពេញសិន ទើបអាចបញ្ជាក់ឲ្យដឹងច្បាស់។
លោកថា «មន្ត្រីជំនាញយើង បានចុះទៅដល់កន្លែងទីតាំងលក់មីវៀតណាម នៅក្នុងសង្កាត់បាវិត ដើម្បីណែនាំដល់អ្នកលក់មីប្រភេទនេះ បញ្ឈប់លក់ជាបណ្តោះអាសន្នសិន រង់ចាំមន្ត្រីជំនាញធ្វើការពិសោធន៍ថា តើមានជាតិពុល ឬអត់ តែបើមិនមានទេទើបអនញ្ញាតឲ្យលក់បន្ត ប៉ុន្តែបើរកឃើញមានជាតិពុលវិញ គឺមិនអនុញ្ញាតឲ្យលក់មីនេះទៀតជាដាច់ខាត»។

ទាក់ទិនរឿងនេះស្ត្រីម្នាក់ដែលបំរើការងារនៅក្នុង KTV នេះ បានឲ្យដឹងថា: នៅវេលាម៉ោង១៖៣០នាទី រំលងអាធ្រាត្រ ថ្ងៃទី៧ ខែតុលា ឆ្នាំ២០១៩ នៅ KTV «ហ្វាងថាងល៊ំាងហ្វាន់លៀនស័រ» បាននាំគ្នាហូបមីវៀតណាម ដោយអ្នកខ្លះបានឆុងជាមួយទឹកធម្មតា និងអ្នកខ្លះទៀតហូបមីឆា ដែលមានលាយស្បៃតឿ ស៊ីត ស្រាប់តែមួយសន្ទុះក្រោយមក មានអាការៈមិនស្រួលខ្លួន ដោយអ្នកខ្លះវិលមុខ ក្អួតចង្អោរ រាករុស ថប់ដង្ហើមជាដើម ត្រូវបានមេការ KTV ខាងលើ បញ្ជូនទៅសង្គ្រោះភ្លាមៗ នៅក្លីនិកឯកជនមួយកន្លែងនៅក្រុងបាវិត ។

ស្ត្រីខាងលើបានបញ្ជាក់ថា ជារៀងរាល់ថ្ងៃ ពួកគេមិនសូវហូបមីទេ គឺហូបបាយជាមួយម្ហូបធម្មតា តែដោយសារតែចុងភៅអត់នៅ ក៏នាំគ្នាឆាមីនិងឆុងមីហូបស្រាប់តែពុលតែម្តងទៅ៕ ស្វាយរៀង

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post