header ads

Sponsor

ភ្នំពេញ៖ បើតាមឯកឧត្តម សុខសុវណ្ណ វឌ្ឍនាសាប៊ុង ហៅ វិល្លាម បានឲ្យដឹងនៅថ្ងៃទី ៤ ខែ វិច្ឆិកា ឆ្នាំ ២០១៩ នេះ ថាសមាជិកឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្ដល់យោបល់ ពីគណបក្សខ្មែរក្រោក បានធ្វេីសវនាកាសិក្សាជាមួយពលរដ្ឋម្ចាស់បណ្ដឹងចំនួន៣ករណី នៅទីស្នាក់ការកណ្ដាលប្រតិភូឧត្តមក្រុមប្រឹក្សា ដេីម្បីស្រង់ព័ត៌មានរៀបចំកំណត់ហេតុ និងស្រាវជ្រាវស៊េីបអង្កេត ដេីម្បីរៀបចំជារបាយការណ៍ដាក់ជូនសម្ដេចតេជោ។

ករណីទី១ ពលរដ្ឋ ៨ គ្រួសារ តំណាងដោយឈ្មោះ ផាត់ពៅស៊ាង នៅខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ ប្ដឹងរដ្ឋបាលសាលាក្រុងភ្នំពេញ ដែលបានបំពានលេីចំណារដ៏ខ្ពង់ខ្ពស់របស់សម្ដេចតេជោ និងបំពានការណែនាំរបស់ក្រសួងមហាផ្ទៃ ដេីម្បីរំលោភយកដីពលរដ្ឋយកទៅលក់អាណាធិបតេយ្យ ។

(ឯកឧត្តមថា ករណីនេះ យេីងខ្ញុំនឹងចុះសិក្សាផ្ទាល់ក្នុងពេលឆាប់ៗ )

ករណីទី២ ពលរដ្ឋឈ្មោះ កែវ បូរិត នៅខណ្ឌសែនសុខ រាជធានីភ្នំពេញប្ដឹងរដ្ឋបាលសាលាក្រុងភ្នំពេញ ដែលអនុវត្តន៍ សជណ ដោយមានភាពមិនប្រក្រតី ។

( ឯកឧត្តមថា ករណីនេះយេីងខ្ញុំសិក្សាបន្ថែម ព្រោះឯកសាគតិយុត្តិមានការខ្វះខាត )

ករណីទី៣ ពលរដ្ឋឈ្មោះ សាន់ លាភ នៅខណ្ឌទួលគោក រាជធានីភ្នំពេញ ប្ដឹង ចំពោះមន្ត្រីផ្កាយ១ និងមន្ត្រីផ្កាយដែលបានប្រកបអាជីវកម្មបិទផ្ទះគាត់ ។

(ឯកឧត្តមថា ករណីនេះយេីងខ្ញុំបានណែនាំឲ្យគាត់ប្ដឹងទៅអាជ្ញាធរមូលដ្ឋានជាមុនសិនដោយជាទំនាស់បុគ្គលនិងបុគ្គល)

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post