
ករណីរឿងធី សុវណ្ណថា លោក ហេង ឡុង លោក ផែ សុវណ្ណារិទ្ធិ និង អេង ចរិយា ដែលអះអាងថាបានរួមរស់ជាមួយ លោក ផែ សុវណ្ណារិទ្ធិ (ប្ដី ធី សុវណ្ណថា) អស់រយៈពេលជិត១០ឆ្នាំមក ហើយឈានដល់ការបង្ហាញភស្ដុងតាងនូវរូបថត៣សន្លឹកថាបាននៅជាមួយគ្នា ដែលកំពុងផ្ទុះការចាប់អារម្មណ៍យ៉ាងខ្លះ។
យ៉ាងណា អ្នកនាងធី សុវណ្ណថា នៅតែមានការឆ្លើយតបជានិច្ចចំពោះការលើកឡើងពីភាគី អេង ចរិយា តាមរយៈការផ្សព្វផ្សាយរបស់លោក ហេង ឡុង ដោយអ្នកនាងបានលើកឡើងវិញនូវភស្តុតាង ៣ចំនុច បញ្ជាក់ថា នាងកាត់តរូប បង្កេីតភស្តុតាងក្លែងក្លាយ៖
១ នាងថា ប្តីខ្ញុំថតរូបជាមួយនាងនៅថៃ ៥ឆ្នាំមុន កាល៥ឆ្នាំមុន លិខិតឆ្លងដែនប្តីខ្ញុំ គ្មានចេញចូល ប្រទេសថៃទេ រាល់ការចេញចូលក្រៅប្រទេស ខ្ញុំ និងប្តីខ្ញុំ តែងទៅជាមួយគ្នា លិខិតឆ្លងដែនយេីង ទាំងពីរ មានថ្ងៃចេញចូលដូចគ្នា ។ តេីនាង ហានបង្ហាញលិខិតឆ្លងដែន របស់នាងទេ?
២ នាងឈ្មោះ អេង ចរិយា កេីតឆ្នាំ ១៩៩៧ បច្ចុប្បន្ន នាងមានអាយុ ២២ឆ្នាំ តេី១០ឆ្នាំមុន តេីនាងមានអាយុ ប៉ុន្មាន? តេីនាងហានបង្ហាញ អត្តសញ្ញាណប័ណ្ណ ទេ?
៣ នាងថា រស់នៅជាមួយប្តីខ្ញុំ ១០ឆ្នាំ តេីនាងមានដែលផូសរូប ជាមួយប្តីខ្ញុំ លេីFacebook ទេ នាងមានសំលេង voice និយាយឆ្លេីយឆ្លងទេ? នាងមានរូបថត ក្នុងទូរស័ព្ទទេ? ខ្ញុំរងចាំមេីលនាង ធ្វេីសន្និសីទកាសែត ថ្ងៃនេះ នាងនឹងមានទោស ករណីបង្កេីតភស្តុតាងក្លែងក្លាយ លោក ហេង ឡុង ក៏មានទោសដែរ ករណីផ្សាយព័ត៌មានក្លែងក្លាយ។







