header ads

Sponsor

ភ្នំពេញ៖ បុរសជនជាតិចិនពីរនាក់ត្រូវបានកម្លាំងសមត្ថកិច្ចធ្វើការឃាត់ខ្លួនភ្លាមៗ ក្រោយពីសង្ស័យបានធ្វើសកម្មភាពរុញស្ត្រីជនជាតិចិនម្នាក់ទម្លាក់​ពីលើអាគារខុនដូរ​មានកម្ពស់ជាច្រើនជាន់បណ្តាលស្លាប់ផ្កាប់មុខយ៉ាងអាណោចអាធ័ម កាលពីវេលាម៉ោង០២ យប់រំលងអធ្រាត្រឈានចូលថ្ងៃទី១៤ ខែវិច្ឆិកាឆ្នាំ ២០១៩ នៅចំណុចអាគារខុនដូបាលី២ ជាប់នឹងស្ពានហង្សចូលកោះពេជ្រ ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន។

បើតាមសមត្ថកិច្ចបានឲ្យដឹងថាជនសង្ស័យទី១ដែលត្រូវជាសង្សារជនរងគ្រោះមានឈ្មោះ ហ្វុង ឡុង ភេទប្រុសអាយុ២៨ឆ្នាំ ស្នាក់នៅជាន់ទី១២ បន្ទប់លេខ៥៦។

និងសង្ស័យទី២មានឈ្មោះ ចូវ ជាម៉ិញ ភេទប្រុសអាយុ ២៩ឆ្នាំស្នាក់ជាន់ទី២៤ បន្ទប់អា៧។

ចំណែក ស្ត្រីជនរងគ្រោះមានឈ្នោះ មុីមុី ត្រូវជា សង្សារជាមួយឈ្មោះ ហ្វុងឡុង។

បើតាមប្រភពពីអ្នកបកប្រែចម្លើយរបស់ជន សង្ស័យ បានប្រាប់ឲ្យដឹងថា មុនកើតហេតុជនសង្ស័ យឈ្មោះ ហ្វុង ឡុង បានហៅស្ត្តី្រឈ្មោះ មុីមុី ដែលត្រូវជាសង្សា រ ហៅមកលេងបន្ទប់របស់ខ្លួន លុះមកដល់ម៉ោងកើតហេតុជនសង្ស័យខាងលើនោះបានយកទឹកមកឲ្យស្ត្រីជនរងគ្រោះដែរជាសង្សារផឹកតែស្ត្រីជាសង្សារ នោះមិនផឹកទេ ហើយមិនដឹងថា មានរឿងអ្វីនោះដែរស្រាប់តែលោតពីលើអាគារខុនដូរជាន់ទី១២ ដែលជាអាគារខុនដូនោះមានកម្ពស់ជាច្រើនជាន់ទំលាក់មកក្រោមបោកក្បាលផ្កាប់មុខស្លាប់យ៉ាងអាណោចអាធម៌។ភ្លាមៗនោះជនសង្ស័ យបានហៅឈ្មោះចូវជាមុិញ ដែលស្នាក់នៅ បន្ទប់ជិតគ្នាឲ្យមកជួយ។

ប្រភពដដែលបានបន្តទៀថាខណៈនោះដែរមានការភ្ញាក់ដល់សមត្ថកិច្ចចុះមកដល់កន្លែងកើតហេតុ និងបានសួនាំឈានទៅដល់ធ្វើការឃាត់ខ្លួនសង្ស័យពីរនាក់រួចបញ្ជូនមកប៉ុស្តិ៍នគតបាលទន្លេបាសាក់ភ្លាមៗចំណេកទីតាំងកើតហេតុសមត្ថកិច្ចធ្វើការហុំព័រួចទំនាក់ទំនងទៅសមត្ថកិច្ចផ្នែកជំនាញឲ្យចុះមកធ្វើកុសល្យវិច័្ឆយ។

ចំពោះករណីខាងលើនេះមិនទាន់ដឹងថាជាករណីឃាតកម្ម ឬ អត្តឃាតនោះទេ ។

បច្ចុប្បន្នជនសង្ស័យទាំងពីរនាក់ខាងលើនោះសមត្ថកិច្ចកុំធ្វើការសួនាំបន្តនៅប៉ុស្តិ៍នគរបាលទន្លេបាសាក់ រង់ចាំសួរនាំបន្តតាមនីតិវិធី៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post