header ads

Sponsor

ឯកឧត្តម សុខសុវណ្ណ វឌ្ឍនាសាប៊ុង ហៅ វិល្លាម ប្រធានគណបក្សខ្មែរក្រោក និងជាសមាជិកឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្ដល់យោបល់បានលើកឡើងនូវពហុបក្ស នៅកម្ពុជា និងវប្បធម៌សន្ទនាថ្មី។

ឯកឧត្តមបានឲ្យដឹងថា ពិតណាស់កម្ពុជាគឺ មានបញ្ហាមួយចំនួនដែលពលរដ្ឋកំពុងស្អប់ខ្ពេីម ជារួម ភាពអសកម្មរបស់មន្ត្រី បក្សពួកសែស្រឡាយក្នុងប្រព័ន្ធរាជការ អំពេីមិនគប្បីនិងសម្ដីមិនទទួលខុសត្រូវរបស់មន្ត្រី ការជិះជាន់ ការរំលោភអំណាចជាដេីម ហេីយបញ្ហាទាំងឡាយនេះជាដេីមហេតុនាំអោយពលរដ្ឋបានក្ដៅក្រហាយយ៉ាងខ្លាំង យ៉ាងណាមិញបញ្ហាទាំងនេះឋិតក្នុងលក្ខខ័ណ្ឌនៃការដោះស្រាយបានដោយសន្តិវិធី ដោយការសន្ទនាគ្នា របស់អ្នកនយោបាយគ្រប់និន្នាការ ហេីយជារឿយៗខ្មែរក្រោក បានរិះគន់ជំនួសពលរដ្ឋចំពោះភាពមិនត្រឹមត្រូវ ហេីយយេីងនៅតែបន្តបេសកកម្មរបស់ខ្លួន ក្នុងការការពារប្រយោជន៍ជាតិនិងប្រជាពលរដ្ឋ រួមទាំងព្យាយាមអោយអស់លទ្ធភាពដេីម្បី ប្រយុទ្ធប្រឆាំងនឹងជនមានអំណាចដែលកំពុងប្រព្រឹត្តអំពេីគួរអោយស្អប់ខ្ពេីម និងចូលរួមការពារពលរដ្ឋគ្រប់និន្នាកាពីការជិះជាន់នានា។

ព្រោះតែបង្អែកនៃលទ្ធិប្រជាធិបតេយ្យនេះហេីយទេីបឧត្តមក្រុមប្រឹក្សាពិគ្រោះ​ និងផ្ដល់យោបល់អាចជជែកការពារផលប្រយោជន៍ជាតិ និងប្រជាពលរដ្ឋជាធំ ដោយឈរលេីទស្សននយោបាយរៀងៗខ្លួន ហេីយកត្តានៃការជជែកគ្នានេះហេីយជាមូលដ្ឋាននាំអោយពលរដ្ឋបានសុខ និងរុញច្រានប្រទេសរបស់យេីងអោយបន្តបោះជំហានទៅមុខប្រកបដោយកិត្យានុភាព។

ខ្មែរក្រោកយល់ថា ៖ អត្ថន័យនៃសន្តិភាពរបស់កម្ពុជាគឺអ្នកនយោបាយគ្រប់និន្នាការ បានយកទស្សននយោបាយរបស់ខ្លួន ទៅជជែកការពារផលប្រយោជន៍ប្រជាជាតិនិងប្រជាពលរដ្ឋដោយសន្តិវិធី។

ខ្មែរក្រោកស្រលាញ់ការផ្លាស់ប្ដូរ តែការផ្លាស់ប្ដូរនោះគឺផ្លាស់ប្ដូរឥរិយាបទអ្នកនយោបាយដែលតែងតែយកទុក្ខលំបាកពលរដ្ឋមកធ្វេីវិនិយោគ និងផ្លាស់ប្ដូរឥរិយបថខុសឆ្គងរបស់មន្ត្រីទាំងឡាយដែលបានប្រព្រឹត្តមិនគប្បីលេីពលរដ្ឋរបស់ខ្លួន ។

ជាពិសេសគឺចង់ផ្លាស់ប្ដូរ វប្បធម៌នយោបាយសន្ទនាតែមាត់ មកក្លាយជាវប្បធម៌សន្ទនាទាំងចិត្តនិងកាយ ។

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post