Sponsor
ព្រះសីហនុៈ នៅរសៀលថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០១៩ ប្រជានេសាទម្នាក់ ក្នុងខេត្តព្រះសីហនុ បានចេញនេសាទ ដោយ​ធ្វើការអូស បានត្រីឆ្លាមយក្សប៉ារ៉ាមួយក្បាល ដែលជាប្រភេទត្រីកម្រ ក្នុងប្រទេសកម្ពុជា។

ប្រជានេសាទនោះ ឈ្មោះ ម៉ា ប៊ុនធឿន មានស្រុកកំណើតនៅភូមិកំពង់ត្នោត ឃុំកូនសត្វ ស្រុកកំពត ខេត្តកំពត។

ក្រោយពីអូសបានត្រីឆ្លាមយក្សនេះ លោកក៏បានប្រលែងត្រីបាណន់គីង្គក់ (ឆ្លាមប៉ារ៉ា) មួយក្បាលនេះ អោយចូលទៅក្នុងសមុទ្រធម្មជាតិវិញ ក្នុងន័យអភិរក្សត្រីសមុទ្រកម្ពុជា។

សូមបញ្ជាក់ផងដែរថា ត្រីបាណន់គីង្គក់ ឬ ឆ្លាមប៉ារ៉ា (ឈ្មោះហៅជាភាសាអង់គ្លេសថា Whale  Shark ដែលនៅក្នុងអំបូរ Rhincodontidae នេះ  កន្លងមកកាលពីថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០១៩ ក៏ធ្លាប់បង្ហាញវត្តមាននៅក្នុងសមុទ្រកោះរ៉ុងសន្លឹមផងដែរ ក្នុងនោះសរុបមានចំនួន៣ក្បាល ដែលនាំអោយមានការចាប់អារម្មណ៍ច្រើនពីសំណាក់ប្រជាពលរដ្ឋ និងអ្នកទេសចរណ៍ ដែលជិះទូកឆ្លងកាត់ពេលប្រទះឃើញវត្តមានត្រីនេះ៕
ផ្ដល់សិទ្ធិដោយ Campost.news

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor