
ឧត្តរមានជ័យៈគ្រោះថ្នាក់ចរាចរណ៍បង្កឡើងដោយខ្លួនឯងបើករថយន្តម៉ាកកាមរីកែច្នៃបានក្រឡាប់ធ្លាក់ចូលក្នុងប្រឡាយទឹកបណ្តាលឱ្យមនុស្ស២នាក់បានស្លាប់ កាលពីពីយប់ថ្ងៃទី២៣ លុះព្រឹកថ្ងៃទី២៤ខែវិច្ឆិកាឆ្នាំ២០១៩ ទើបគេប្រទះឃើញត្រង់ចំណុចភូមិកំណប់ព្រំប្រទល់ភូមិបន្សាយរាក់ ស្ថិតក្នុងសង្កាត់បន្សាយរាក់ ក្រុងសំរោង។
ជនរងគ្រោះមានទី១ ឈ្មោះ និត សំអាង ភេទប្រុស អាយុ៣១ឆ្នាំរស់នៅ ភូមិពុរសង្កាត់សំរោង។
ជនរងគ្រោះមានទី២ ឈ្មោះ ឈុន ឆក ភេទប្រុស រស់នៅភូមិគោកមនឃុំគោកមនស្រុកបន្ទាយអំពិល។
ករណីនេះកម្លាំងសមត្ថកិច្ចជំនាញសហកាគ្រូពេទ្យបានចុះត្រួតពិនិត្យនិងធ្វើការវាស់វែងកន្លែងកើតហេតុ បានសន្និដ្ឋានថា ទំនងអ្នកបើកបរក្នុងស្ថានភាពស្រវឹងខ្វះការប្រុងប្រយ័ត្ន៕

