ភ្នំពេញ៖ នៅថ្ងៃទី១២ វិច្ឆិកា ២០១៩ ១៤និង២០នាទីខណៈម្ចាស់រវល់ទៅលេងស្រុកកំណើតក្នុងពិធីបុណ្យអុំទូក ស្រាប់តែជនសង្ស័យ២នាក់ធ្វើសកម្មភាពគាស់ចូលលួចបានសម្ភារៈ នៅឃ្លាំងជួសជុលរថយន្ត១កន្លែងដឹកចេញក៏ត្រូវអ្នកជិតខាងឃើញស្រែកផ្អើលឆោឡោ ជួយដេញចាប់បានម្នាក់ រត់រួចម្នាក់យកបានសម្ភារៈមកវិញ ចំនុចឃ្លាំងជួលរថយន្ត ក្រុម១ ផ្លូវបេតុង ភូមិព្រៃស្ពឺ សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ។
ជនសង្ស័យមានឈ្មោះម៉ឺនចាន់ ទេភប្រុសអាយុ២៤ឆ្នាំ មុខរបរមិនពិប្រាកដ ស្នាក់នៅសង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ(ឃាត់ខ្លួន)ទី២ឈ្មោះសំ សំបូរ ហៅរូ ភេទប្រុសអាយុ៣៤ឆ្នាំ ស្នាក់នៅភូមិព្រៃល្វា សង្កាត់ព្រៃស្ពឺ សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ( គេចខ្លួន)ម្ចាស់ម៉ូតូ។
យោងតាមប្រភពខាងលើពីឈ្មោះ ព្រីង សុខខេង ភេទស្រីអាយុ៣៤ឆ្នាំ មុខរបរលក់ដូរ ស្នាក់នៅបន្ទប់ជួល សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ។ ត្រូវម្តាយមីងឈ្មោះសាន ជីមី ម្ចាស់ឃ្លាំង។
សម្ភារះបាត់បង់៖ម៉ូទ័រកាត់ដែកមួយ ម៉ូទ័រឆាបមួយ ប៉ុស្តិ៍ផ្សារ១ និងសម្ភារះមួយចំនួន។ ដកហូតបានមកវិញទុកប្រគល់អោយជនរងគ្រោះ។
បច្ចុប្បន្នជនសង្ស័យបានប្រគល់អោយផ្នែកជំនាញ នៃអធិការនគរបាលខណ្ឌពោធិ៍សែនជ័យដើម្បីអនុវត្តបន្តតាមនិតិវិធី។
