header ads

Sponsor

ស្វាយរៀង៖ កាលពីវេលាម៉ោង២រសៀល ថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០១៩ កម្លាំងសមត្ថកិច្ចនគរបាលបានឃាត់ខ្លួនជនសង្ស័យម្នាក់ បន្ទាប់ពីបានប្រើហិង្សាដោយយកពូថៅ កាប់ត្រូវកខាងឆ្វេងមួយពូថៅទៅលើស្ត្រីរងគ្រោះ ព្រោះខឹងមកទារលុយជំពាក់ នៅចំណុចភូមិព្រៃរកា ឃំុដូនស ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង។

ជនសង្ស័យមានឈ្មោះថាច់ រដ្ឋា អាយុ៤៦ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករសំណង់ មានទីលំនៅភូមិព្រៃរកា ឃំុដូនស ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង ។

ចំណែកជនរងគ្រោះមានឈ្មោះ ព្រាប យ៉ុង ភេទស្រី អាយុ៤០ឆ្នាំ ជនជាតិខ្មែរ មុខរបរធ្វើស្រែ មានទីលំនៅភូមិ ឃុំ ជាមួយគ្នា ។

បើតាមអ្នកភូមិបានឲ្យដឹងថាមុនកើតហេតុ ស្ត្រីរងគ្រោះបានដើរមកផ្ទះជនសង្ស័យដែលនៅក្បែរគ្នាដោយសួររឿងលុយជំពាក់៣០០ដុល្លារ ថ្ងៃណាសង ទើបធ្វើឲ្យមានជម្លោះពាក្យសំដី ស្រាប់តែធ្វើឲ្យជនសង្ស័យខឹង ក៏បានដើរទៅយកពូថៅទៅកាប់ទៅលើជនរងគ្រោះ ត្រូវកខាងឆ្វេងមួយពូថៅ បណ្តាលឲ្យរងរបួសបង្កការភ្ញាក់ផ្អើលតែម្ដង ។

ក្រោយមកជនរងគ្រោះត្រូវបានក្រុមគ្រួសារបញ្ជូនមកសង្គ្រោះនៅមន្ទីរពេទ្យបង្អែកខេត្តស្វាយរៀង ។

បច្ចុប្បន្ន សង្ស័យត្រូវបានសមត្ថកិច្ច ឃាត់ខ្លួននៅប៉ុស្តិ៍នគរបាលរដ្ឋបាលដូនស ដើម្បីកសាងសំណុំរឿងចាត់ការតាមច្បាប់ ៕ 

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post