header ads

Sponsor

ភ្នំពេញៈ គោលដៅត្រួតពិនិត្យ និងពង្រឹងកិច្ចការត្រួតពិនិត្យអាវុធជាតិផ្ទុះគ្រឿងញៀន គ្រឿងស្រវឹង និងជាពិសេសកិច្ចការការពារសន្ដិសុខ សណ្ដាប់ធ្នាប់ និងរបៀបរៀបរយសាធារណៈ ជូនបងប្អូនប្រជាពលរដ្ឋ មុនព្រះរាជ្យពិធីបុណ្យអុំទូកជិតចូលមកដល់ កម្លាំងគណៈបញ្ជាការឯកភាពខណ្ឌមានជ័យ ចុះអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក និងត្រួតពិនិត្យអាវុធជាតិផ្ទុះជាតិអាកុល និងសារធាតុញៀន នៅចំណុចមុខវត្តនន្ទមុនីផ្លូវមុនីរ៉េត (២១៧) សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ នាវេលាម៉ោង៨យប់ ថ្ងៃព្រហស្បតិ៍ ទី៦ ខែវិច្ឆិកា ឆ្នាំ ២០១៩។

មន្ត្រីអនុវត្តច្បាប់ចរាចរណ៍ខណ្ឌមានជ័យ ធ្វើឡើងគឺដោយមានការណែនាំពីលោក ពេជ្រ កែវមុនី អភិបាលខណ្ឌមានជ័យ និងជាប្រធានគណៈបញ្ជាការឯកភាពខណ្ឌ បានចាត់តាំងឲ្យ​លោក ឌី  រ័ត្នខេមរុណ  អភិបាលរងខណ្ឌមានជ័យ  ដឹកនាំកម្លាំងចម្រុះ  ចុះគោលដៅត្រួតពិនិត្យខាងលើនេះ បានប្រើកម្លាំងសរុបជាង៥០នាក់ ក្នុងនោះមានកម្លាំងអធិការដ្ឋាននគរបាលខណ្ឌមានជ័យ ចំនួន២៥នាក់ ដឹកនាំដោយអធិការរងចំនួន ៤រូប មានលោកវរសេនីយ៍ត្រី ជឹម សុភ័ក្ភ្រ, លោកវរសេនីយ៍ត្រី គឹម កល្យាណ, លោក វរសេនីយ៍ត្រី គង់ សុវង្ស និងលោកអនុសេនីយ៍ឯក ឃុន រតនា បានសហការជាមួយកម្លាំងកងរាជអាវុធហត្ថខណ្ឌមានជ័យ ចំនួន ០៩នាក់  ព្រមទាំងកម្លាំងសណ្ដាប់ធ្នាប់ខណ្ឌមានជ័យ និងកម្លាំងសាលាសង្កាត់ចំនួន ២៥នាក់ ដឹកនាំដោយលោក ឡេង  ចន្ទសុភ័ត្រា  ប្រធានសណ្ដាប់ធ្នាប់ខណ្ឌ  និងលោក  ទូច  សំអុល  ចៅសង្កាត់ស្ទឹងមានជ័យទី៣ ផងដែរ។

លទ្ធផលក្នុងការត្រួតពិនិត្យរួមមាន ៖ សម្ភារៈដកហូតមានវិទ្យុទាក់ទង  ចំនួន១គ្រឿងពីឈ្មោះ  ស្រី សុវណ្ណនី ភេទប្រុស  មានទីលំនៅ ភូមិដូនលៀប  ឃុំគោកព្រីង ស្រុកស្វាយជ្រំ  ខេត្តស្វាយរៀង  បន្ទាប់ពីជិះម៉ូតូមួយគ្រឿង  ម៉ាកWave S ពណ៌ខ្មៅលាយខៀវ ពាក់ស្លាកលេខភ្នំពេញ 1GN-4602 ពាក់មួកអង្គរក្ស  តែមិនពាក់មួកសុវត្ថិភាព ហើយថែមទាំងសៀតវិទ្យុទាក់ទង ជាប់ចង្កេះខាងស្ដាំ ចូលក្នុងគោលដៅ ត្រួតពិនិត្យ និងបានដកហូតដំបងដែក១ដើម  និងកូនកាំបិតកែច្នៃ ចំនួនមួយ ពីឈ្មោះ ថាន់ ចន្ថា ភេទប្រុស ជាសន្តិសុខក្រុមហ៊ុនឯកជន  ហើយចំពោះសន្តិសុខទាំងពីរនាក់ខាងលើនេះ កម្លាំងសមត្ថកិច្ចគ្រាន់តែដកហូត សម្ភារៈ ប៉ុណ្ណោះ ហើយអនុញ្ញាតឲ្យបន្តដំណើរទៅ។

ជាមួយគ្នានេះ កម្លាំងបានត្រួតពិនិត្យ រថយន្តឆ្លងកាត់ចំនួន៧២គ្រឿង (ក្នុងនោះមានរថយន្តបកកញ្ចក់ខ្មៅចំនួន៣គ្រឿង)។ ម៉ូតូឆ្លងកាត់ចំនួន ១៨៧គ្រឿង (ក្នុងនោះម៉ូតូចំនួន១៨៧គ្រឿង ដែលអ្នកបើកបរ មិនពាក់មួកសុវត្ថិភាព បានធ្វើការបង់ផាកពិន័យចេញវិក្កយបត្រ រួចរាល់ភ្លាមៗតែម្ដង)។ និងអាវុធខ្លីឆ្លងកាត់ចំនួន២ដើម (មានម៉ាក រ៉ូឡូ ១ដើម និងម៉ាក Lock ១ដើម ) ដែលមានច្បាប់ និងលិខិតបញ្ជាក់ បេសកកម្ម ត្រឹមត្រូវ ។ ចំណែកឯគ្រឿងញៀនកាត់គោលដៅត្រួតពិនិត្យនោះទេ ប្រតិបត្តិការ បានបញ្ចប់ នៅវេលាម៉ោង២២:០០នាទីថ្ងៃខែឆ្នាំដដែល៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post