header ads

Sponsor

ខេត្តសៀមរាប៖ បុរសម្នាក់ជាឪពុកចុងត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ក្រោយពីទទួលបានពាក្យបណ្ដឹងពីជីដូនជនរងគ្រោះ ដោយបានទៅដាក់ពាក្យបណ្តឹង នៅអធិការដ្ឋានស្រុកវ៉ារិន ពាក់ព័ន្ធករណីរំលោភសេពសន្ទវៈ កូនចុងដែលមានអាយុទើប៥ឆ្នាំបានសម្រេច២លើក នៅក្នុងព្រៃ។

លោកវរសេនីយ៍ ហុង ប៉ូហេង បានឲ្យដឹងនៅថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៩នេះថាបន្ទាប់ពីកម្លាំងនគរបាលស្រុកវ៉ារិន នៅថ្ងៃទី ១៣ ខែវិច្ឆិកា ឆ្នាំ២០១៩ វេលាម៉ោង១២និង០៣នាទី សមត្ថកិច្ចបានទទួលបណ្តឹងពីឈ្មោះ ឃួន វ៉ន ភេទស្រី អាយុ ៧០ឆ្នាំ មានទីលំនៅភូមិ គោកកណ្តាល ឃុំល្វាក្រាំង ស្រុកវ៉ារិន ខេត្តសៀមរាប បានរៀបរាប់ប្រាប់ថា មានឈ្មោះ ព្រឿង សំ ភេទប្រុស(ជាកូនប្រសារ)បានប្រព្រឹត្តសកម្មភាពចាប់រំលោភសេពសន្ថវៈទៅលើឈ្មោះ ស.ច.រ ភេទស្រីអាយុ ០៥ឆ្នាំ (ជាចៅស្រីរបស់គាត់)កាលពីថ្ងៃទីមិនចាំ នៅអំឡុងខែភ្ជុំបិណ្ឌ ក្នុងឆ្នាំ២០១៩នេះ។លោកបន្ថែមថា កាលពីថ្ងៃទីមិនចាំ ខែកក្កដា ឆ្នាំ២០១៩ ជនសង្ស័យខាងលើត្រូវជាឪពុកចុងរបស់ជនរងគ្រោះ ឈ្មោះ ស.ច.រភេទស្រីអាយុ ០៥ឆ្នាំ មានទីលំនៅជាមួយគ្នា ឃុំល្វាក្រាំង ស្រុកវ៉ារិន ខេត្តសៀមរាប។

បានធ្វើសកម្មភាពលួងលោមជនរងគ្រោះ យកទៅរំលោភសេពសន្ថវៈ បានសម្រេចចំនួន២លើក នៅចំណុច ត្រពាំងចារ្យ ស្ថិតនៅខាងត្បូងភូមិកើតហេតុខាងលើ ។ ក្រោយទទួលបានបណ្តឹងកម្លាំងជំនាញបានចុះស្រាវជ្រាវដល់ទីកន្លែងកើតហេតុ និងនាំជនសង្ស័យខាងលើមកធ្វើការសាកសួរ កំណត់ហេតុស្រង់ចម្លើយ បានឆ្លើយសារភាពប្រាប់នគរបាលជំនាញថា ពិតជាបានប្រព្រឹត្តសកម្មភាព រំលោភសេពសន្ថវៈលើជនរងគ្រោះចំនួន២លើកពិតប្រាកដមែន។

បច្ចុប្បន្នកម្លាំងនគរបាលស្រុកវ៉ារិន កំពុងរៀបចំសំណុំរឿងនេះទៅការិយាល័យជំនាញនៃស្នងការដ្ឋានខេត្តសៀមរាបដើម្បីចាត់ការតាមផ្លូវច្បាប់៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post