header ads

Sponsor

ភ្នំពេញ៖ ជនសង្ស័យមួយក្រុមបានធ្វើសកម្មភាពលួចចូលក្នុងឃ្លាំងកាត់ស័ង្កសី រួចលួចយក សម្ភារៈបានសម្រេចហើយ តែសំណាងមិនល្អ ត្រូវបានប្រជាពលរដ្ឋឃើញទាន់ក៏នាំគ្នាលោតចូលទឹកគេចខ្លួនបាត់ ស្រមោល កាលពីវេលាម៉ោង៣ទៀបភ្លឺ ថ្ងៃទី ២៤ ខែវិច្ឆិកា ឆ្នាំ ២០១៩ ត្រង់ចំណុចខាងក្រោយឃ្លាំងលក់សម្ភារៈ បរិស្ថានមួយកន្លែងខាងជើងវត្តខ្មូញប្រមាណ៥០ម៉ែត្រជាប់ផ្លូវហាណូយក្នុងភូមិបន្លាស្អិត សង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។

សម្ភារៈដែលជនសង្ស័យធ្វើសកម្មភាពមានដែក សោ និងរទេះរុញមួយ សម្រាប់ជញ្ជូនអីវ៉ាន់ចេញមកខាងក្រៅ ហើយសម្ភារៈដែលជនសង្ស័យយកចេញពីក្នុងឃ្លាំងរួមមាន ម៉ូទ័រកាត់ដែក ខ្សែរភ្លើង ម៉ូទ័របូមទឹករួមទាំងសម្ភារៈមួយចំនួនទៀត ។

បើតាមប្រភពព័ត៌មានពីប្រជាពលរដ្ឋបានឲ្យដឹងថា មុនពេលកើតហេតុ គេបានឮសំឡេងកាត់ស័ង្កសី ក៏នាំគ្នាទៅមើល ក៏ឃើញជនសង្ស័យមួយក្រុម ចូលក្នុងឃ្លាំងរួចជញ្ជូនសម្ភារៈនៅខាងក្នុងឃ្លាំងចេញមកខាងក្រៅ ពេលនោះប្រជាពលរដ្ឋបានឃើញក៏ស្រែកថា ចោរៗ!

គ្រាន់តែឮបែបនេះចោរក៏ភ័យស្លន់ស្លោលោតចូលក្នុងទឹកបឹងគេចខ្លួនបាត់ស្រមោល ។

បច្ចុប្បន្នសម្ភារៈត្រូវបានសមត្ថកិច្ចដឹកយកទៅ រក្សាទុកនៅប៉ុស្ដិ៍ឃ្មួញរង់ចាំព្រឹកឡើងប្រគល់ឲ្យម្ចាស់ឃ្លាំងវិញ ៕ 

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post