header ads

Sponsor

កំពង់ស្ពឺ៖ សមត្ថកិច្ចនគរបាលខេត្តកំពង់ស្ពឺ បានឃាត់ខ្លួនជនសង្ស័យ ដែលជាជនជាតិខ្មែរ និងវៀតណាម ចំនួន៥នាក់ជាបន្តបន្ទាប់ ពាក់ព័ន្ធនឹងករណីយកម៉ាស៊ីនខួង ទៅខួងរកថ្មម៉ាប នៅដែនជម្រកបរិស្ថាន នៅភូមិក្បាលដំរី ឃុំត្រពាំងជោរ ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ ដោយគ្មានច្បាប់អនុញ្ញាតត្រឹមត្រូវ កាលពីថ្ងៃទី១៨ ខែតុលា ឆ្នាំ២០១៩។

ជនសង្ស័យទាំង ៥នាក់នោះ រួមមាន៖ ជនជាតិខ្មែរ៣នាក់ និងជនជាតិវៀតណាម២នាក់។

សមត្ថកិច្ចបានឲ្យដឹងថា ក្រោយមកពួកឈ្មួយដែលជាជនសង្ស័យទាំងនោះ បានរុះរើសម្ភារខួងដី យកទៅរក្សាទុកនៅឯផ្ទះប្រជាពលរដ្ឋម្នាក់ឈ្មោះ ឈន ធុល ដែលផ្ទះនោះមានចម្ងាយជាង ១គីឡូម៉ែត្រ ពីទីកន្លែងធ្វើសកម្មភាពខួងដី។

ក្រោយពីលាក់ទុកសម្ភារខួងដីរួចហើយ ជនសង្ស័យវៀតណាមចំនួន ៣នាក់ បានរត់មករាជធានីភ្នំពេញ នៅសល់ជនសង្ស័យម្នាក់ឈ្មោះ ទីន សិដ្ឋ។ ជនសង្ស័យ ទីន សិដ្ឋ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន និងប្រាប់ឲ្យទាក់ទងទៅបក្ខពួក។

ក្រោយមកទៀត នៅថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ មានជនជាតិខ្មែរ២ និងវៀតណាម២ បានទៅយកសម្ភារខួងដីនោះ ដែលបានលាក់ទុកនៅឯផ្ទះឈ្មោះ ឈន ធុល នៅឯខេត្តកំពង់ស្ពឺវិញ ក៏ត្រូវសមត្ថកិច្ចឃាត់ខ្លួនទាំងអស់តែម្តង។

បច្ចុប្បន្ន ជនសង្ស័យទាំង៥នាក់ និងវត្ថុតាងធ្វើសកម្មភាព (ម៉ាស៊ីនខួង ទុយោ...) កំពុងត្រូវបានរក្សាទុក និងឃាត់ជាខ្លួនបណ្តោះអាសន្ន ដើម្បីចាត់ការតាមនីតិវិធី៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post