header ads

Sponsor

កែបៈ អាជ្ញាធរខេត្តកែប បានប្រកាសអោយអាជីវកលក់ដូរគ្រឿងសមុទ្រ នៅផ្សារក្ដាមយកជញ្ជីងមកធ្វើការត្រួតពិនិត្យ ខណៈ​ពេលកំពុងធ្វើការប្រមូលជញ្ជីងមកផ្ទៀងផ្ទាត់ ស្រាប់តែជនជាតិម្នាក់ បានទិញបង្គារ១គីឡូ ពេលស្ងោរួច ហើយថ្លឹងសាកមើលម្ដងទៀត សា្រប់តែបង្គារស្ងោហើយសល់តែកន្លះគីឡូ ធ្វើអោយក្រុមមន្ត្រីធ្វើការនៅទីនោះមានប្រតិកម្មភ្លាមៗ។

លោក ប៊ុន យោង ប្រធានមន្ទីរឧស្សាហកម្ម និងសិប្បកម្មខេត្តកែប បាននិយាយប្រាប់អោយដឹងថា ជញ្ជីងរបស់ជីវកអ្នកលក់ដូរគ្រឿងសមុទ្រនៅផ្សារក្ដាមចំនួន៨០ជញ្ជីង ត្រូវបានត្រួតពិនិត្យ ក្នុងនោះមានជញ្ជីងថ្លឹងគ្រឿងសមុទ្រចំនួន៦មិនប្រក្រតី ត្រូវបានដកហូត។

លោក ប៊ុន យោង និយាយថា ក្រុមការងារកំពុងសហការជាមួយកងនគរបាលចាត់ការរឿងជញ្ជីងថ្លឹងមិនបានគ្រប់គីឡូអោយទៅភ្ញៀវដែលជាអ្នកទិញ។ លោកបន្តថា រឿងជញ្ជីងតូចយួរដៃ ក៏អត់អោយអាជីវកប្រើការដែរ ហើយបើមានរឿងជញ្ជីងអាជីវករណាថ្លឹងមិនបានគ្រប់គីឡូនោះ ត្រូវតែអ្នកលក់ទទួលខុសត្រូវដោយខ្លួនឯង។

លោកប្រធានមន្ទីរនិយាយថា កុំអោយមានរឿងនេះ កើតឡើងសាជាថ្មីនាំអោយខូចឈ្មោះដល់ខេត្តកែប និងអាជីវកផ្សេងៗទៀត។

អាជីវករជាអ្នកលក់ក្ដាម ត្រី បង្គារ នៅផ្សារក្ថាម២នាក់ បានពឹងផ្អែកទៅលើកងនគរបាល និងខាងមន្ទីរអោយជួយចាត់ចែងអោយបានម៉ឺ​ងម៉ាត់ ហើយរឿងជញ្ជីងថ្លឹងរបស់អោយភ្ញៀវនោះពិតជាមិនគ្រប់គីឡូមែន៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post