
ខេត្តព្រះសីហនុ៖ អគារផ្ទះនាគកម្ពស់៩ ជាន់ (ផ្ទះនាគ) មានទីតាំងស្ថិត នៅជាប់នឹង រង្វង់មួលតោពីក្រុងព្រះសីហនុចាប់ ផ្តើមវាយ កម្ទេចហើយដោយក្រុមហ៊ុន ឯកជន (សាជីកម្មពិស្ណុកការ អន្តរៈជាតិ) ក្រោយពីរក្រសួងរៀបចំដែនដី នគរូបនីយ កម្ម និងសំណង់ បានសម្រេចឲ្យរុះ រើចេញ ខណៈរកឃើញថា អគារខាងលើនេះ ស្ថាបនាឡើង ខុសបច្ចេកទេស និងគ្មានគុណភាព។
លោក សុខ សុធីរ៉ា ប្រធាន ក្រុមហ៊ុន (សាជីកម្មពិស្ណុកការ អន្តរៈជាតិ) ដែល ទទូល ម៉ៅការ វាយ កម្ទេច អគារ៩ជាន់ ផ្ទះនាគបានធ្វើការបញ្ជាក់ប្រាប់ឲ្យដឹងថាអាគារផ្ទះ នាគខាងលើ ត្រូវបាន ចាប់ផ្តើមវាយកម្ទេចចោល ហើយ ដោយបច្ចុប្បន្នកំពង់ដំណើរ វាយកម្ទេចអាគារជាន់ទី៩មុនគេ ដោយ ការ វាយនេះគឺ ប្រើប្រាស់ កម្លាំង ពលកម្មក្រុមកម្មករ សុទ្ធសាធមិនមានប្រើប្រាស់គ្រឿងចក្រទេដោយសារ មិនអាច យកគ្រឿងចក្រ ទៅដល់ ហើយ ការវាយ កម្ទេច ដោយប្រើប្រាស់ កម្លាំងពលកម្មបែបនេះ និងបន្ត ទៅជាន់ទី ៨.៧.៦ បន្តទៀតហើយសំរាប់ ចាប់ពីរជាន់ទី៥ទៅក្រោមទើបបានអាច ប្រើប្រាស់ គ្រឿងចក្របាន។
ជាមួយគ្នា លោក សុខ សុធីរ៉ា ប្រធាន ក្រុម ហ៊ុន(សាជីកម្មពិស្ណុកការ អន្តរៈជាតិ)បានបន្តទៀតថា កាវាយកម្ទេច អាគាកម្ពស់ ៩ជាន់ខាងលើនេះ មានផល លំបាក់ច្រើន ដោយសារនៅជុំវិញ អាគារនេះ មានសំណង់ជាច្រើននិងមានប្រជាពលរដ្ឋ រស់នៅ ដូចនេះ តម្រូវ ឲ្យមានករប្រុងប្រយត្ន័ខ្ពស់ខ្លាចមាន ការ ធ្លាក់ ឬបាក់ រំលំផ្អែកណាមួយ សង្កត់ ទៅលើ អាគារដែល នៅក្បែនោះ បង្ករគ្រោះថ្នាក់ជាយក្សថាហេតុ ។ ចំពោះរយៈ នៃការវាយ កម្ទេចអាគារនេះ អាច ប្រើប្រាស់ពេលវេលា ពីរ ២ខែ ទៅ៣ខែ ទើបរូចរាល់ ។
គួរបញ្ជាក់ ផងដែរថា ក្រុងព្រះសីហនុ មានសំណង់អគារធំៗមានចំនួន១៤កន្លែង ដែលមន្រ្តីជំនាញ របស់ក្រសួងដែនដី តម្រូវ ឲ្យធ្វើការុះរើ ចោល ក្រោយពិនិត្យឃើញថា សំណង់អគារ ទាំងនោះមួយ ចំនួនមាន ស្នាមប្រេះ និង ស្រុត និងសំណង់ខ្លះសាងសង់ ខុសបច្ចេកទេស គ្មានគុណភាព និងគ្មាន ច្បាប់អនុញាត្តិ ដោយ ក្នុងនោះ អាគារដែល មានសភាពប្រេះស្រាំនិងស្រុត ខ្លាំងជាងគេ គឺ អាគារ ៩ជាន់ ផ្ទះនាគ នេះតែម្តង ។
ហើយ រហូត មកដល់ពេលនេះ អ្វីដែលគួឲ្យកត់សម្គាល់ ក្នុងចំណោម អាគារ ដែល ត្រូវរុះរើ ទាំង១៤ កន្លែង គេទើបតែ ឃើញ មាន អាគារចំនួនតែ ៣ កន្លែង តែប៉ុណ្ណោះ បានធ្វើការរុះរើ តាម ការណែនាំ ។ដោយឡែកសំរាប់ អាគារ ផ្សេងទៀតដែល មន្រ្តី ជំនាញ ពិនិត្យឃើញថា មានស្នាមប្រេះស្រុត ខ្លាំងផងដែរនោះ នៅមិនទាន់ ធ្វើការ រុះរើអ្វី បន្តិច នៅឡើយទេ រូមនិង អាគារ ផ្លោះ៦ជាន់ផងដែរ៕




























