
មិនត្រឹមតែប៉ុណ្ណោះថែមល្បឿនបើករត់គេចទៀត យ៉ាងណាមិញ ដោយមានការសហការល្អរបស់សមត្ថកិច្ចបានធ្វើការឃាត់ បានរថយន្តភ្លាមៗផងដែរ ប៉ុន្តែជាអកុសលម្ចាស់រថយន្តបានរត់គេចចេញបាត់ទៅហើយ។
លោក ឧត្តមសេនីយ៍ទោ អ៊ាវ ចំរើន ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តកណ្ដាល បានឲ្យដឹងថា សមត្ថកិច្ចយើងសង្ឃឹមថាទោះម្ចាស់រថយន្តរត់ទៅដល់ទីណាក៏មិនរួចផុតពីសំណាញ់សមត្ថកិច្ចឡើយ សូមអញ្ជើញម្ចាស់រថយន្តចូលខ្លួនសារភាពកំហុសជាបន្ទាន់ យើងជឿថាលោកអាចស្គាល់ពីសមត្ថភាពរបស់មន្ត្រីនគរបាលខេត្តកណ្តាលរួចហើយ។
យើងខ្ញុំទាំងអស់គ្នាជាមន្ត្រីរួមអាជីពជាមួយ លោកអនុ.ឯក ទូច សៅហេង សូមចូលរួមសោកស្តាយដែលត្រូវជនពាលអវិជ្ជាប្រមាថដល់ជីវិតក្នុងពេលបំពេញបេកម្មបែបនេះ យើងខ្ញុំសូមចូលរួមរំលែកនៅទុក្ខដ៏ធ្ងន់ធ្ងរនេះផង ៕







