Sponsor

តាកែវ​: នៅថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០១៩ វេលាម៉ោង៦និង០០នាទី មានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើងរវាងម៉ូតូ និងគោបណ្ដាលឲ្យបុរសម្នាក់បាត់បង់ជីវិតពេលបញ្ជូលមកដល់មន្ទីរពេទ្យ ស្ថិតនៅលើផ្លូវលេខ១៣២ ចន្លោះគីឡូម៉ែត្រលេខ ២៧-២៨ ក្នុងភូមិត្រពាំងក្រញូង ឃុំត្រពាំងក្រញូង ស្រុកត្រាំកក់ ខេត្តតាកែវ ។

មុនពេលកើតហេតុមានម៉ូតូមួយគ្រឿងម៉ាកវ៉េវ ពណ៌ខៀវ គ្មានពាក់ស្លាកលេខ បើកបរដោយឈ្មោះ សោម ចម្រើន ភេទប្រុស អាយុ៣៩ឆ្នាំ មុខរបរកសិករ នៅភូមិត្រពាំងខ្លា ឃុំធ្លក ស្រុកទ្រាំង ខេត្តតាកែវ (រងរបួសធ្ងន់) ដែលបើកបរមកពីទិសខាងកើត លុះបើកបរមកដល់ចំណុចខាងលើក៏បានបុកគោមួយក្បាលដោយមិនបានស្គាល់ភិនភាគព្រោះក្រោយពេលកើតហេតុគោមួយក្បាលនោះបានបោលរត់បាត់

ចំណែកឯជនរងគ្រោះត្រូវបានដឹកបញ្ជូនយកទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកក្រុងដូនកែវ ក្រោយមកក៏បានស្លាប់នៅមន្ទីរពេទ្យតែម្តង។

 ក្រោយពេលកើតហេតុសមត្ថកិច្ចក៏បានចុះទៅដល់កន្លែងកើតហេតុរួចកសាងសំណុំរឿងទៅតាមនីតិវិធី រីឯវត្ថុតាងម៉ូតូខាងលើត្រូវបានយកមករក្សាទុកនៅប៉ុស្តិ៍នគរបាលរដ្ឋបាលត្រពាំងក្រញូង៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor