header ads

Sponsor

ក្រុមហ៊ុន OPPO បានប្រកាសបើកដំណើរការ មន្ទីរពិសោធន៍ រួមគ្នា ជាមួយក្រុមហ៊ុន Ericsson ដែលជាក្រុមហ៊ុនព័ត៌មានវិទ្យា និង ទូរគមនាគមន៍ ឈានមុខគេ កាលពីថ្ងៃទី5 វិច្ឆិកា 2019 នៅទីក្រុង Shenzhen ប្រទេសចិន។

មន្ទីរពិសោធន៍ថ្មីនេះ នឹងជួយរឹតចំណងមិត្តភាព កិច្ចសហប្រតិបត្តិការជាសកល រវាងក្រុមហ៊ុន OPPO និង Ericsson ឲ្យកាន់តែជិតស្និទ្ធ តាមរយៈការចែករំលែកគ្នាទៅវិញទៅមកនៃបច្ចេកវិទ្យាចុងក្រោយ 5G ហើយនិងជួយ បង្កើនប្រសិទ្ធភាពផលិតផល 5G និង ពន្លឿនដំណើរការបណ្តាញ network ទ្រង់ទ្រាយធំនៃ 5G នៅទូទាំងពិភពលោក។

លោក Andy Wu អគ្គនាយករង និង ប្រធានផ្នែកវិស្វកម្ម Software ប្រចាំក្រុមហ៊ុន OPPO បានឲ្យដឹងថា “ពួកយើងពិតជារំភើបរីករាយក្រៃលែង ក្នុងការបើកដំណើរការ មន្ទីរពិសោធន៍ 5G រួមគ្នាជាមួយក្រុមហ៊ុន Ericsson។ គំនិតផ្តួចផ្តើមនេះ គឺជាកម្លាំងចលករ នៃការអភិវឌ្ឍន៍ ហេដ្ឋារចនាសម្ព័ន្ធបច្ចេកវិទ្យា ប្រព័ន្ធ 5G និង បណ្តាញប្រតិបត្តិករ (Operator) ទូទាំងពិភពលោក របស់ក្រុមហ៊ុន Ericsson ជាមួយនឹង ក្រុមហ៊ុន OPPO ដែលមានជំនាញនិងបទពិសោធន៍ស្តង់ដារ ផ្នែកបច្ចេកវិទ្យា 5G  និង គម្រោងការនៃកម្មវិធីបច្ចេកវិទ្យាផ្សេងៗ។ យើងនឹងធ្វើការងាររួមគ្នា ដើម្បីពុះពាររាល់ឩបសគ្គ ដើម្បីក្លាយជាក្រុមហ៊ុននាំមុខ ក្នុងយុគសម័យបច្ចេកវិទ្យា 5G ក្នុងការផ្គត់ផ្គង់ ផលិតផលបច្ចេកវិទ្យា 5G កាន់តែល្អ និងបទពិសោធន៍ថ្មីស្រឡាងសម្រាប់អ្នកប្រើប្រាស់ជុំវិញពិភពលោក”។

ទន្ទឹមនឹងនេះ លោក Luca Orsini អគ្គនាយករង និង ជាប្រធានផ្នែកទីផ្សារ Network អាស៊ីភាគីឦសាន នៃក្រុមហ៊ុន Ericsson បាននិយាយថា៖ “ភាពជាដៃគូនេះ គឺជាយុទ្ធសាស្ត្រដ៏មានសារៈសំខាន់បំផុតសម្រាប់ក្រុមហ៊ុន Ericsson និង OPPO។ វាគឺជាការឆ្លុះបញ្ចាំងនូវភាពចម្រុះនៃប្រព័ន្ធអេកូឡូស៊ី 5G និង ការច្នៃប្រឌិតផលិតនូវផលិតផលបច្ចេកវិទ្យាថ្មី និងមានតម្លៃសម្រាប់ទីផ្សារ”។  

សូមរំលឹកថា ក្រុមហ៊ុនទាំងពីរនេះ បានកំពុងធ្វើការយ៉ាងជិតស្និទ្ធ តាមរយៈការចុះហត្ថលេខា លើកិច្ចព្រមព្រៀងអាជ្ញាប័ណ្ណប៉ាតង់ជាសកល ក្នុងការអភិវឌ្ឍន៍ និងសាកល្បងបច្ចេកវិទ្យា 5G កាលត្រីមាសទី៣ ឆ្នាំ 2018។ កាលពីដើមឆ្នាំ 2019 នៅក្នុងកម្មវិធី MWC OPPO និង Ericsson បានចាប់ដៃគ្នាដាក់បង្ហាញផលិតផលថ្មី ស្មាតហ្វូន 5G។

នៅក្នុងយុគសម័យ 5G ក្រុមហ៊ុន OPPO នឹងបន្តវិនិយោគលើការអភិវឌ្ឍផលិតផល ការស្រាវជ្រាវបច្ចេកវិទ្យាស្តង់ដារ និងកម្មវិធីសម្រាប់ 5G តាមរយៈភាពជាដៃគូដូចជាក្រុមហ៊ុន Ericsson ដើម្បីស្វែងរកសក្តានុពលដ៏អស្ចារ្យនៃ 5G និងនាំមកនូវតម្លៃច្នៃប្រឌិតរបស់ខ្លួន ដល់អតិថិជននៅជុំវិញពិភពលោក។ យើងកំពុងតែរងចាំអ៊ុតមើលថាតើ ក្រុមហ៊ុន OPPO នឹងបង្ហាញនូវបច្ចេកវិទ្យា 5G លើស្មាតហ្វូនត្រកូលអ្វីខ្លះ ហើយនឹងបង្ហាញវត្តមានជាផ្លូវការនៅកម្ពុជាពេលណាដែរ!

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post