header ads

Sponsor

ភ្នំពេញ ៖ នៅថ្ងៃទី ២៨ ខែ វិច្ឆិកា ឆ្នាំ ២០១៩ នេះសមាជិកឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្ដល់យោបល់បានបើកកិច្ចប្រជុំប្រចាំខែរបស់ខ្លួន នៅវិមានសន្តិភាព ទីស្ដីការនាយករដ្ឋមន្ត្រី។

នៅថ្ងៃនេះដែរ ឯកឧត្តម សុខសុវណ្ណ វឌ្ឍនាសាប៊ុង ហៅ វិល្លាម ប្រធានគណបក្សខ្មែរក្រោក និងជាសមាជិកឧត្តមក្រុមប្រឹក្សា បាន លើកយកបញ្ហាការរិះគន់ និងការបញ្ចេញមតិរបស់ពលរដ្ឋពាក់ព័ន្ធនឹងការជួលដី៤០ ហិកតាដល់ការបន្លាស់ទីរបស់អន្តោប្រវេសន៍វៀតណាម ពីលេីទឹកមកគោក ហើយបញ្ហានេះដែរ ឯកឧត្តម ក៏ធ្លាប់បានជំរុញឲ្យបណ្ដេញ​ចេញ ចំពោះជន​អន្តោ​ប្រវេសន៍​យួនដែល​ត្រៀមប្ដូរ​ទីលំនៅ​ពីទឹក​មកគោកនេះកាលពីឆ្នាំ២០១៨កន្លងទៅ

នេះបើតាមឯកឧត្តមបានឲ្យដឹងថា ខ្ញុំបានពាំនាំ ការរិះគន់នឹងការបញ្ចេញមតិរបស់ពលរដ្ឋ ពាក់ព័ន្ធនឹងគោលការណ៍របស់រដ្ឋបាលខេត្តកំពង់ឆ្នាំង ដែលបន្លាស់ទីជនអន្តោប្រវេសន៍វៀតណាម (ភាគច្រេីន) សរុបប្រមាណ ២៣៩៧ គ្រួសារ និងមានជនជាតិខ្មែរយេីងរួមទាំងឥស្លាមមួយចំនួនផង ពីការរស់នៅតាមដងទន្លេសាប មករស់នៅលេីគោកក្នុងលក្ខណៈជួលដី ៤០ហិកតា ! ព្រោះយ៉ាងណាមិញករណីនេះយេីងខ្ញុំធ្លាប់បានផ្ដល់យោបល់ជូនរាជរដ្ឋាភិបាលរួចហេីយតាំងពីឆ្នាំ២០១៨ ដោយផ្ដោតលេីការអនុវត្តន៍ច្បាប់អន្តោប្រវេសន៍លេីជនទាំងនោះ ប្រសេីរជាងផ្ដល់ទីតាំងរស់នៅ ។

ជាពិសេសថ្មីៗនេះយេីងក៏បានពិនិត្យ ជនជាតិវៀតណាម គេមានដីដែលសមាគមគេបានជួលអោយនៅ ដោយឡែកពលរដ្ឋខ្មែរដែលបានជម្លៀសពីលេីទឹកមកលេីដីនោះ ពុំទាន់ទទួលបានការចាត់ចែងផ្ដល់ទីតាំងដីសម្រាប់ពួកគាត់ចប់សព្វគ្រប់នៅឡេីយទេ។

ឯកឧត្តមក៏បានគូសបញ្ជាក់ថា មានករណីមួយចំនួនខ្ញុំបានចូលរួមតាមដាន និងធ្វេីរួចរាល់ហេីយ ក្នុងករណីមិនទាន់ទទួលបានលទ្ធផលយេីងខ្ញុំក៏បន្តតាមដាន និងលេីកយកមកជជែករកដំណោះស្រាយតាមដំណាក់កាល ជាពិសេសកិច្ចការទាំងអស់គឺ ផ្អែកលេីមូលដ្ឋានច្បាប់ បទដ្ឋានគតិយុត្តិ និងលក្ខណៈវិទ្យាសាស្ត្រ ដេីម្បីចូលរួមការពារឲ្យបាននូវផលប្រយោជន៍ជាតិ និងប្រជាជនទូទៅ ។

ជារួមឈរលេីគោលការណ៍ ដែលបានដាក់ចេញគឺ នៅជាមួយពលរដ្ឋ បំរេីពលរដ្ឋ ដេីម្បីពលរដ្ឋ យេីងខ្ញុំតែងតែចូលរួមលេីករាល់បញ្ហាសង្គមទូទៅដែលពលរដ្ឋលោកសម្ដែងការមិនពេញចិត្តយកទៅជជែករកដំណោះស្រាយ ជានិច្ច ។

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post