header ads

Sponsor

អាម៉ាប៉ាប៉ាញ៉ូស

កំពង់ឆ្នាំង ៖ សមាជិកឧត្តមក្រុមប្រឹក្សាពិគ្រោះនិងផ្ដល់យោបល់ ពីគណបក្សខ្មែរក្រោក បានចុះសិក្សានិងតាមដានការអនុវត្តន៍ច្បាប់របស់រដ្ឋបាលខេត្តកំពង់ឆ្នាំងចំពោះយន្តការបន្លាស់ទីរបស់ជនអន្តោប្រវេសន៍វៀតណាមពីរស់នៅលេីទឹកមករស់នៅលេីគោកម្ដង នេះជាករណីថ្មីមួយកំពុងត្រូវបានមហាជនបងប្អូនប្រជាពលរដ្ឋសម្ដែងការមិនពេញចិត្តនិងរិះគន់យ៉ាងខ្លាំង ។

សមាជិកឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្ដល់យោបល់ បានជួបសួរដេញដោលជាមួយ ឯកឧត្តម ស៊ុន សុវណ្ណរិទ្ធិ អភិបាលរងខេត្តកំពង់ឆ្នាំង ដេីម្បីសាកសួរពីយន្តការអនុវត្តន៍ច្បាប់និងផ្ទៀងផ្ទាត់ចម្លើយ ។

សមាជិកឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្ដល់យោបល់ពីគណបក្សខ្មែរក្រោកបានរកឃេីញថា មានជនអន្តប្រវេសន៍វៀតណាម រស់នៅខុសច្បាប់ អនីតិជន ប្រមាណជា ២៣៩៧ គ្រួសារ ស្មេី១០០៨៧ នាក់ ត្រូវបន្លាស់ទីពីការរស់នៅក្នុងទឹកអាណាធិបតេយ្យមករស់នៅលេីគោកវិញ ចំពោះយន្តការបន្លាស់ទីរបស់ជនអន្តោប្រវេសន៍វៀតណាមនេះ ឯកឧត្តម ស៊ុន សុវណ្ណរិទ្ធ បំភ្លឺថា ជាយន្តការបន្លាស់ទីដេីម្បីងាយស្រួលគ្រប់គ្រងជនអន្តោប្រវេសន៍អាណាធិបតេយ្យទាំងនោះ ជាពិសេស ជាយន្តការដោះស្រាយផលប៉ះពាល់បរិស្ថានទន្លេ ទប់ស្កាត់បទល្មេីសនេសាទ គ្រឿងញៀន ជាដេីម ។

ចំពោះករណីនេះសមាជិកឧត្តមក្រុមប្រឹក្សាពិគ្រោះនិងផ្ដល់យោបល់ នឹងប្រមូលចងក្រងរៀបចំរបាយការណ៍ការជាក់លាក់ដេីម្បីមូលដ្ឋានផ្ដល់គំនិតទៅរដ្ឋាភិបាលដេីម្បីដាក់ចេញនូវគោលនយោបាយគ្រប់គ្រងអោយបានម៉ត់ចត់ ជាពិសេសដេីម្បីធានាបានថាការបន្លាស់ទីរបស់ជនអន្តោប្រវេសន៍វៀតណាមពីលេីទឹកមកនៅលេីគោកនោះត្រូវតែក្នុងល័ក្ខខ័ណ្ឌជួលដីរស់នៅ និងពុំមានការផ្ដល់សិទ្ធអោយជននោះក្លាយជាពលរដ្ឋស្របច្បាប់មានសិទ្ធចូលរួមបោះឆ្នោតនោះឡេីយជាពិសេសគឺត្រូវអនុវត្តន៍ច្បាប់បណ្ដេញជនអន្តោប្រវេសន៍ទាំងនោះចេញទៅប្រទេសកំណេីតវិញប្រសិនជាការរស់នៅរបស់ជនអន្តោប្រវេសន៍ទាំងនោះមិនបានបំពេញគ្រប់លក្ខន្តិកៈច្បាប់ស្ដីពីសញ្ជាតិដែលចែងក្នុងច្បាប់ ជាធរមាន ។

សមាជិកឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្ដល់យោបល់ ប្រតិភូគណបក្សខ្មែរក្រោកសូមកោតសរសេីរចំពោះឯកឧត្តម ស៊ុន សុវណ្ណរិទ្ធ អភិបាលរងខេត្តកំពង់ឆ្នាំង និងមន្ត្រីមានសមត្ថកិច្ចពាក់ព័ន្ធដែលបានយកចិត្តទុកដាក់និងសហការក្នុងបេសកកម្មនេះ ។

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post