header ads

Sponsor

vivo Y19 គឺជាទូរស័ព្ទស្មាតហ្វូនជំនាន់ថ្មី របស់ vivo ដែលត្រូវបានធ្វើការរចនាឡើង ប្រកបដោយការច្នៃប្រឌិត និងមានភាពសាកសមសម្រាប់មិត្តៗយុវវ័យ នាពេលសម័យថ្មីនេះតែម្តង។ ម្យ៉ាងវិញទៀត​មកមើលការរចនាបទរបស់ស្មាតហ្វូន vivo Y19 នេះវិញចំពោះផ្នែកខាងមុខ និងខាងក្រោយមានភាពភ្លឺថ្លាចែងចាំង និងមានពណ៌ស្រស់ស្អាត ឆើតឆាយតែម្តង។

Y11 ត្រូវបានបំពាក់មកជាមួយនឹងទំហំអេក្រង់ 6.53inch ដែលហៅថា Halo FullviewTM Display​​ ​មានកម្រិតបង្ហាញ FHD+ និងអត្រាផ្ទៃអេក្រង់ 90.3% ដែលធ្វើឲ្យម៉ូឌែលទូរស័ព្ទមួយនេះ កាន់តែមានភាពទាក់ទាញ។ លើសពីនេះទៅទៀត អ្នកអាចទទួលបាននូវទស្សនីយភាពយ៉ាងត្រជាក់ភ្នែកនិង​​ធំទូលាយ ដែលព្រមមកជាមួយរចនាបទ ឡើងមានភាពងាយស្រួលនៅក្នុងការកាន់។​

សម្រាប់ផ្នែកកាមេរ៉ាមុខវិញ មានទំហំ 16MP អាចថតស៊ែហ្វីរូបបានច្បាស់។ ដើម្បីធានាបានថា អ្នកមើលទៅស្រស់ស្អាតដូចធម្មជាតិ Y1​9 បានបំពាក់មកជាមួយនូវ AI Face Beauty ដែលផ្តល់ជូនអ្នកនូវភាពស្រស់ស្អាត បានកាន់តែប្រសើរឡើងសម្រាប់ផ្ទៃមុខ។ រីឯផ្នែកកាមេរ៉ាក្រោយវិញត្រូវបានបំពាក់មកជាមួយនឹងមុខងារ AI កាមេរ៉ាក្រោយ 3 គ្រាប់ដែលមានទំហំ 16MP+8MP+2MP

រឹតតែពិសេសនោះ ចំពោះផ្នែកកម្លាំងថ្មវិញមានទំហំធំរហូតដល់ 5000mAh។ លើសពីនេះទៅទៀត វាបានបំពាក់នូវបច្ចេកវិទ្យាវៃឆ្លាត នៅក្នុងការសន្សំសំចៃថាមពលថ្ម ធ្វើឲ្យការកាន់ថ្មបានយូរ និងបង្កើនថាមពលថ្មបានទៀតផង។

Y19 ដំណើរការដោយ​ Processer ប្រភេទ​​ octa-core និងមាន​ Ram4GB+Rom128GBដែលមានលក្ខណៈពិសេសរបស់ ​​Funtouch OS9.2 ផ្នែកលើ Android9 ដូចនេះហើយទើបធ្វើឲទូរស័ព្ទដៃមួយនេះកាន់តែមានភាពងាយស្រួលជាងមុន។​ ជាមួយនឹងពណ៌គឺមានជម្រើសថ្មីពីរផងដែរនេះគឺ​​ Magnetic Black​ និង Spring White

កាន់តែពិសេសនេះសម្រាប់តម្លៃរបស់វាវិញគឺត្រូវបានដាក់លក់លើទីផ្សារក្នុងកញ្ចប់តម្លៃ $199 តែប៉ុណ្ណោះ។ សម្រាប់អតិថិជនរបស់​ vivo ដែលមានបំណងចង់ក្លាយជាម្ចាស់ស្មាតហ្វូនជំនាន់ក្រោយ vivo Y19 នេះ​ អាចរកជាវបាននៅតាមបណ្តាហាងនានាទូទាំងប្រទេស។

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post