header ads

Sponsor


ស្វាយរៀង: បុរសជនជាតិវៀតណាមម្នាក់ បើកត្រាក់ទ័រភ្ជួរដីថយក្រោយមិនប្រយត្ន័ បណ្តាលអោយកិនបុរសជនជាតិខ្មែរម្នាក់ស្លាប់ កាលពីវេលាម៉ោង ១១ និង ៣៥នាទី ថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០១៩ នៅមាត់ទឹកត្រពាំង ស្ថិតនៅភូមិស្វាយគយ ឃុំពពែត ស្រុកស្វាយទាប ខេត្តស្វាយរៀង។

ជនរងគ្រោះឈ្មោះ ផៃ ផាត ភេទប្រុស អាយុ ៣៣ ឆ្នាំ ជនជាតិខ្មែរ មុខរបរ កសិករ មានទីលំនៅភូមិស្វាយគយ ឃុំពពែត ស្រុកស្វាយទាប ខេត្តស្វាយរៀង។

ជនសង្ស័យឈ្មោះ ង្វៀង ជីតាំ ភេទប្រុស អាយុ ២៩ ឆ្នាំ ជនជាតិវៀតណាម មានទីលំនៅភូមិតាំងចូវ ឃុំតាំងងរ ស្រុកតាំងចូវ ខេត្តតៃនិញ ប្រទេសវៀតណាម។

មុនពេលកើតហេតុ ជនរងគ្រោះកំពុងធ្វើម្លុងនៅមាត់ត្រពាំង ខណ:នោះជនសង្ស័យបានបើកត្រាក់ទ័រទៅភ្ជួរដី ហើយក៏ថយទៅក្នុងមាត់បឹងដើម្បីភ្ជួរដី ដោយមិនឃើញមនុស្សទេ លុះឡើងមកវិញក៏ឃើញជនរងគ្រោះត្រូវត្រាក់ទ័រកិនស្លាប់ទៅហើយ។

បច្ចុប្បន្ន សមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យ កសាងសំណុំរឿងបញ្ជូនទៅតុលាការ ដើម្បីចាត់ការតាមច្បាប់៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post