header ads

Sponsor

កម្មវិធីប្រឡងចម្រៀងសម័យឌីជីថល ប្លែកពីគេ The Mask Singer Cambodia ដែលឩបត្ថម្ភផ្តាច់មុខដោយ ក្រុមហ៊ុនទូរស័ព្ទដៃ OPPO ជាពិសេសគឺទូរស័ព្ទស៊ែរីថ្មី OPPO Reno2, OPPO Reno2 F ដែលកំពុងទាក់ទាញ អ្នកចូលរួមទស្សនារាប់ម៉ឺននាក់ តាមរយៈកញ្ចក់ទូរទស្សន៍ ហង្សមាស HDTV និងការ Live លើផេកផ្លូវការរបស់ក្រុមហ៊ុន OPPO ផងដែរ។ ពីមួយសប្តាហ៍ទៅមួយសប្តាហ៍ ទឹកដមសំនៀង និង ស្ទីលនៃការតុបតែងខ្លួន របស់កំពូលបេក្ខជនអ្នកចម្រៀងរបាំងមុខ កាន់តែពិសេស រួមជាមួយនឹងការលេងសើច បែបកំប្លុកកំប្លែងរបស់ពិធីករ ពិធីការិនី និង គណៈកម្មការពហុជំនាញនានា បានញុំាងឲ្យបរិយាកាសនៃកម្មវិធី The Mask Singer Cambodia ទាំងមូល កាន់តែសប្បាយរីករាយ សើចចុកពោះតែម្តងស្ទើតែគ្រប់សប្តាហ៍។​

ដោយឡែកនៅវគ្គដំបូង សម្រាប់សប្តាហ៍ទី4 កាលពីយប់ថ្ងៃទី 07 ធ្នូ 2019 នេះ កំពូលបេក្ខជនអ្នកចម្រៀងរបាំងមុខ គ្រុឌកាកីបានលើកយកបទចម្រៀងរប​ស់ អ្នកនាង សាន ស្រីឡៃ (បានចែកឋានទៅហើយនោះ) ដែលមានចំណងជើងថា “ឈឺចាប់ពីរដងបានហើយ” មកបកស្រាយ យ៉ាងពិរោះរណ្តំចិត្តមិនធម្មតា ឡើងព្រឺសម្បុរនឹងដល់រូបអ្នកនាងគ្រប់ៗគ្នា រហូតធ្វើឲ្យគណៈកម្មការទាំង 5 រូប រួមទាំងទស្សនិកជន កោតសរសើរមិនដាច់ពីមាត់ រហូតអាចឈ្នះការប្រកួត។ ដើម្បីជ្រាបឲ្យកាន់តែច្បាស់ សូមប្រិយមិត្តរីករាយទស្សនាវីដេអូខាងក្រោមនេះ៖

ទន្ទឹមនឹងនេះ កំពូលបេក្ខជនអ្នកចម្រៀងកំបាំងមុខ ដែលកំពុងលេចធ្លោ និងអាចបន្តទៅកាន់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រដូចគ្រុឌកាកីនោះគឺ ស្វាទេព បើចង់ដឹងច្បាស់សូមទស្សនាដូចតទៅ៖

សូមរំលឹកថា កម្មវិធីប្រឡងចម្រៀងបែប Digital ដោយពាក់របាំងមុខ “The Mask Singer Cambodia” ដែលឧបត្ថម្ភ      ផ្តាច់មុខដោយក្រុមហ៊ុនទូរស័ព្ទOPPO (OPPO Reno2, OPPO Reno2 F កាមេរ៉ា4 Zoom ទៅកាន់ក្តីស្រមៃ) គឺតម្រូវឲ្យបេក្ខជនទាំងអស់ធ្វើការបិតរបាំងមុខ ទៅតាមស្ទីលរបស់ពួកគេរៀងៗខ្លួន និង ធ្វើការបង្ហាញសមត្ថភាពពិត សម្លេងពិតរបស់ពួកគេនៅលើឆាកតន្រ្តីដ៏ធំសម្បើមខ្នាតអន្តរជាតិ ផ្សាយផ្ទាល់ លើកដំបូងលើកញ្ចក់ទូរទស្សន៍ហង្សមាស HDTV កាលពីថ្ងៃសៅរ៍ ទី 16 វិច្ឆិកា 2019។ ចំពោះជ័យលាភីដែលឈ្នះចុងក្រោយបំផុត នឹងទទួលបានទឹកប្រាក់សុទ្ធ 100,000,000រៀល (មួយរយលានរៀល) ស្មើនឹងប្រមាណជា២ម៉ឺន៥ពាន់ដុល្លារអាមេរិក។  

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post