រតនគិរី៖ នៅថ្ងៃពុធ ថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៩ កម្លាំងមូលដ្ឋាន កងរាជអាវុធហត្ថស្រុកបរកែវ ដឹកនាំដោយលោក វរសេនីយ៍ត្រី កាន់ ធីរ័ត្ន មេបញ្ជាការ មូលដ្ឋានកងរាជអាវុហត្ថស្រុកបរកែវ បានសហការជាមួយផ្នែករដ្ឋបាលព្រៃឈើបរកែវ បង្ក្រាបរថយន្ដក្រុង (វៀតណាម) នៅចំណុចភូមិគ្លិ ឃុំស៊ើង ស្រុកបរកែវ ខេត្តរតនគីរី (ជិតមូលដ្ឋានកងរាជអាវុធហត្ថស្រុក)។
រថយន្តដែលបង្ក្រាបពាក់ផ្លាកលេខ 8.1B.001.13 ពណ៌ខៀវ លាយស ត្រួតពិនិត្យ និងឆែកឆេរក្នុងរថយន្តប្រទឈើ (ប្រភេទធ្នង់) ៧៨០គីឡូក្រាម ស្មើនឹងចំនួន ០.៥៧៧ ម៉ែត្រ នៅផ្នែកខាងក្រោយរថយន្ត (ម្ចាស់រថយន្តបានរត់គេចខ្លួនបាត់) ។
បច្ចុប្បន្នរថយន្ត និងឈើរក្សាទុកនៅខណ្ឌរដ្ឋបាលព្រៃឈើខេត្តរតនគិរី ។