header ads

Sponsor

ពោធិ៍សាត់៖ ប្រជាពលរដ្ឋប្រទះឃើញសពនារីវ័យក្មេងម្នាក់ សង្ស័យមានវិបត្តិផ្លូវចិត្ត បានគិតខ្លីមកលោតទឹកសម្លាប់ខ្លួន អណ្ដែតក្នុងទឹកស្ទឹងពោធិ៍សាត់ ខាងក្រោយសណ្ឋាគាររីវើសាយ ត្រើយខាងកើត ស្ថិតក្នុងភូមិបាក់រទះ សង្កាត់ព្រៃញី ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់ នាព្រឹកថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ ក្រោយលោតទឹកសម្លាប់ខ្លួន ២យប់ និង៣ថ្ងៃ ។

ជនរងគ្រោះ ឈ្មោះ ហេង ស្រីពេជ្រ ហៅហ្សា អាយុ២៩ឆ្នាំ មុខរបរនារីធ្វើការនៅ «KTV ដាលីង» បច្ចុប្បន្នស្នាក់នៅ និងជួលបន្ទប់ជិតស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់ ស្ថិតក្នុងភូមិចំការចេកខាងជើង សង្កាត់ផ្ទះព្រៃ ក្រុងពោធិ៍សាត់។

នារីរងគ្រោះ ស្លៀកអាវ និងខោខោប៊យ ពណ៌ទឹកប៊ិច ហើយត្រូវបានអ្នកស្នាក់នៅបន្ទប់ជួលជាប់គ្នា សង្ស័យមកពីមានជម្លោះជាមួយសង្សាព្រោះកាលពីថ្មីៗនេះ សង្សារនារីរងគ្រោះតែងតែវាយធ្វើបាប រហូតដល់នាងលេបថ្នាំសម្លាប់ខ្លួនម្តងរួចមកហើយតែមិនស្លាប់។

បច្ចុប្បន្ននគរបាលមូលដ្ឋាន បាននឹងកំពុងស្វាត់ស្វែង ស្រង់សាកសពមក ធ្វើកោសល្យវិច្ច័យ និងរៀបចំធ្វើបុណ្យតាមប្រពៃណី។

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post