
នគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចខេត្តសៀមរាប បានឲ្យដឹងថា ប្រតិបត្តិការនេះកម្លាំងសមត្ថកិច្ច បានចុះត្រួតពិនិត្យ និងធ្វើការស្រាវជ្រាវ ករណីសង្ស័យ លោកពេទ្យភូមិម្នាក់ ឈ្មោះ ម៉ៅ សំអឿន ភេទប្រុស អាយុ៧៦ឆ្នាំ ជនជាតិវៀតណាម បច្ចុប្បន្នស្នាក់នៅភូមិជប់រំដេង ឃុំកន្ទួត ស្រុកស្វាយលើ ខេត្តសៀមរាប បានព្យាបាលដោយចាក់ថ្នាំ បុរសចំណាស់ម្នាក់ ឈ្មោះ ពោ ទឹម ភេទប្រុស អាយុ៥៨ឆ្នាំ រស់នៅក្នុងភូមិឃុំជាមួយគ្នា បណ្តាលឲ្យស្លាប់ នៅនឹងផ្ទះលោកគ្រូពេទ្យតែម្តង។នៅក្នុងប្រតិបត្តិកានេះគេឃើញមានការចូលរួមពីសំណាក់សមត្ថកិច្ចពាក់ព័ន្ធ និង អាជ្ញាធរមូលដ្ឋានចូលរួមផងដែរ។
សមត្ថកិច្ចបន្តថា លទ្ធផលទទួលបានដូចខាងក្រោម៖១- គ្រូពេទ្យប្រកបមុខរបរ គ្មានលិខិតអនុញ្ញាតពីស្ថាប័នជំនាញពាក់ព័ន្ធ។២- ការព្យាបាលខុសបច្ចេកទេស បណ្តាលឲ្យមនុស្សម្នាក់ស្លាប់។ ៣- ជនសង្ស័យត្រូវបាននាំខ្លួនទៅធ្វើការសាករបន្តនៅអធិការដ្ឋាននគរបាលស្រុកស្វាយលើ និងកសាងសំណុំរឿងបញ្ជូនទៅស្ថាប័នអយ្យការ ចាត់ការទៅតាមនីតិវិធី ដោយអនុលោមទៅតាមច្បាប់ស្តីពី ការគ្រប់គ្រងអ្នកប្រកបវិជ្ជាជីវៈ វិស័យសុខាភិបាល។
បន្ទាប់ពីសមត្ថកិច្ចចម្រុះ ត្រួតពិនិត្យសពរួចក៏បានជូនគ្រួសារចាត់ចែងធ្វើបុណ្យតាមប្រពៃណី៕


