header ads

Sponsor

ខេត្តព្រះសីហនុ៖ កម្លាំងនគរបាលខេត្តព្រះសីហនុ បានចាប់ខ្លួនជនជាតិចិន២នាក់ ពាក់ព័ន្ធការកាន់កាប់រក្សាទុក និងប្រើប្រាស់អាវុធដោយខុសច្បាប់ នៅរសៀលថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០១៩នេះ នៅចំណុចផ្លូវកាស៊ីណូជីយូវនីសិន ស្ថិតភូមិ៣ សង្កាត់៣ ក្រុងព្រះសីហនុ។

ស្នងការនគរបាលខេត្តព្រះសីហនុ លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ បានឲ្យដឹងថា មុនឈានដល់ការចាប់ខ្លួន ​កម្លាំងជំនាញផែននគរបាលព្រហ្មទណ្ឌ បានចេញល្បាតតាមដងផ្លូវ ពេលដល់ចំណុចខាងលើក៏ប្រទះឃើញជនជាតិចិន ០២នាក់ ជិះម៉ូតូ០១គ្រឿង ម៉ាកស្មាស់ ពណ៌ក្រហម មានពាក់មួកបិទមុខជិត និងពាក់ម៉ាស់ គួរឲ្យសង្ស័យទើបឃាត់សួរនាំ និងធ្វើការឆែកឆេររកឃើញ កាំភ្លើងខ្លី០១ដើម ព្រមទាំងសម្ភារវត្ថុតាងមួយចំនួនទៀត ទើបឃាត់ខ្លួនជនសង្ស័យ យកមកការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាលតែម្តង។

ជនសង្ស័យរួមមាន៖

១-ឈ្មោះ HE XIAOPING ភេទប្រុស អាយុ ៤៣ឆ្នាំ ជនជាតិចិន មុខរបរ មិនពិតប្រាកដ លិខិតឆ្លងដែនលេខ EH0851963 មានស្រុកកំណើតខេត្ត SICHUAN ប្រទេសចិន ស្នាក់នៅបច្ចុប្បន្ន ភូមិ៤ សង្កាត់៤ ក្រុង-ខេត្តព្រះសីហនុ ។
២-ឈ្មោះ SUN PENG ភេទប្រុស អាយុ ២៥ឆ្នាំ ជនជាតិចិន មុខរបរ មិនពិតប្រាកដ លិខិតឆ្លងដែនលេខ EC5907936 មានស្រុកកំណើត ក្រុង YUNNAN ខេត្ត ZHEJIANG ប្រទេសចិន ស្នាក់នៅបច្ចុប្បន្ន ភូមិ៤ សង្កាត់៤ ក្រុង-ខេត្តព្រះសីហនុ ។

+វត្ថុតាងចាប់យកបាន៖
-កាំភ្លើងខ្លី ០១ដើម ម៉ាក K59 គ្មានលេខសំគាល់ (ឈុសលេខចោល)
-បង់កាំភ្លើង ០១
-គ្រាប់កាំភ្លើង ០៥គ្រាប់
-កាំបិតចុងស្រួច ០៣ដើម (យកក្រណាត់ក្រហមចងរុំ)
-មួកចំនួន ០២
-ម៉ាស់ ០៤
-លិខិតឆ្លងដែន ០២ក្បាល ។
ចំពោះករណីនេះ ការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល កំពុងបន្តនីតិវិធី ៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post