header ads

Sponsor

ក្រុងព្រះសីហនុ-អធិការនគរបាលក្រុងព្រះសីហនុថ្លែងថា បុរសម្នាក់ត្រូវបាន នាំខ្លួនយកមកសាកសួរ​នៅអធិការដ្ឋាននគរបាលក្រុង តាមបណ្តឹង​របស់គ្រួសារក្មេងស្រីវ័យ ១៦ឆ្នាំម្នាក់ដែលប្តឹងបុរសជនសង្សយ័ ថាប្រើអំពើហិង្សាមកលើកូនស្រីគាត់ បណ្តាលអោយមានស្នាមរបួស​លើដងខ្លួន​ ។
បើទោះជានៅក្នុងបណ្តឹង​ដែលដាក់ប្តឹងទៅប៉ូលិសថាជាករណី​ប្រើហិង្សា​យ៉ាងណាក្តី ប៉ុន្តែតាមប្រភពខ្លះ ថាករណីនេះក៍មានការចោទប្រកាន់បន្ថែមពីខាងគ្រួសារក្មេងស្រីរូបនោះ ទៅលើបុរសជនសង្សយ័ថាជាប់ ពាក់ពន្ធ័នឹងការរំលោភសេពសន្ធវៈ ទៅលើក្មេងស្រីរូបនេះមួយលើកជាពីរលើក ដោយការគំរាម និងមានប្រើអំពើហិង្សាផងដែរ។

 ហេតុការណ៍នេះកើតឡើង​កាលពី​យប់​ថ្ងៃទី​ ៦ ខែ​ធ្នូ​ ឆ្នាំ​ ២០១៩ នៅ​ចំណុច​អូរ២​ សង្កាត់លេខ​៤ ក្រុងព្រះសីហនុ​ ក្នុងនោះជនសង្ស័យដែលនគរបាលឃាត់ខ្លួន​ឈ្មោះ​ សុភត្រា​ មុខរបរ​លក់ដូរ​ ចំណែក​ក្មេងស្រី​ឈ្មោះ​ ច.ស.ន អាយុ​ ១៦ឆ្នាំ ស្រុកកំណើត​ ខេត្ត​បាត់ដំបង​ មករស់នៅ​ក្រុងព្រះសីហនុ​ធ្វើការ​ងារនៅកាសុីណូ​។
ទោះជាយ៉ាងនេះក្តី បើតាមលោកអធិការនគរបាលក្រុងព្រះសីហនុ ប្រាប់បណ្តាញផ្សព្វផ្សាយ នៅថ្ងៃ៧ធ្នូ២០១៩ថា សំណុំរឿងនេះនគរបាលកំពុង​ស្រាវជ្រាវបន្តដើម្បីរកយុត្តិធម៍​ជូនគូភាគីថា តើក្មេងស្រីរងគ្រោះពិតជាត្រូវបាន បុរសជនសង្សយ័រំលោភ និងធ្វើទារុណកម្មមែនឬយ៉ាងណា៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post