header ads

Sponsor

ខេត្តព្រះសីហនុ៖ ប្តីប្រពន្ធពីរនាក់បានស្លាប់នៅក្នុងបន្ទប់ទឹក ដោយសង្ស័យថាឆ្លងចរន្តអគ្គីសនីឆក់ ក្នុងនោះដំបូងអាចមានម្នាក់ឆក់មុន ហើយម្នាក់ទៀតព្យាយាមចូលទៅជួយ ទើបឆ្លងឆក់ស្លាប់ទាំង២នាក់ បង្កឲ្យមានភាពភ្ញាក់ផ្អើលដល់បងប្អូនប្រជាពលរដ្ឋ និងសមត្ថកិច្ច កាលពីវេលាម៉ោង០៤និង៤០នាទីល្ងាចថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០១៩ ត្រង់ចំនុចក្រុមទី១៥ ភូមិ១ សង្កាត់លេខ១ក្រុង និង ខេត្តព្រះសីហនុ។

ប្តីប្រពន្ឋដែលបានស្លាប់នោះមានឈ្មោះ ស៊ុំ សារ៉ន ភេទ ប្រុស អាយុ៤១ឆ្នាំ មាន ស្រុកកំណើតស្រុកត្រាំកក់ ខេត្តតាកែវ និង ប្រពន្ឋឈ្មោះ ពៅ ចិន្តា អាយុ៣៩ឆ្នាំ មានស្រុកកំណើតស្រុកត្រាំកក់ ខេត្តតាកែវដូចគ្នា (បានស្លាប់នៅក្នុងបន្ទប់ទាំងពីរនាក់) អ្នកតាំងពីមានមុររបរជាកូនកាំបិតនៅក្នុងកាស៊ីណូមួយកន្លែង។

តាមប្រភពពីសមត្ថកិច្ចមូលដ្ឋានបានឲ្យដឹងថា នៅវេលាកើតហេតុខាងលើ ត្រូវបានបងប្អូនប្រជាពលរដ្ឋ រាយការណ៏មកថា មានមនុស្សស្លាប់នៅក្នុងបន្ទប់លេខA7 ផ្ទះជួលមួយកន្លែងស្ថិតនៅក្រុមទី១៥ភូមិ១ សង្កាត់លេខ១ក្រុង និង ខេត្តព្រះសីហនុជាកម្មសិទ្ឋរបស់ឈ្មោះ លឹម សំអឿន ភេទប្រុស អាយុ៦៤ឆ្នាំ ភ្លាមនោះសមត្ថកិច្ចប៉ុសិ៍្តរដ្ឋបាលសង្កាត់ របស់លោក ក៏បានចុះមកដល់ និង បានរាយការណ៏បន្តដើម្បីឲ្យមន្ត្រីជំនាញចុះមកធ្វើកោសល្យវិច្ច័យ ទៅតាមលក្ខណៈបច្ចេកទេស។

ប្រភពដ៏ដែលបានបន្តថា យោងតាមការពិនិត្យជំហ៊ានតំបូងអាចបណ្តាលមកពីការឆក់ខ្សែរភ្លើង (ឆ្លងចរន្តក្នុងបន្ទប់ទឹក) ។

ជុំវិញការស្លាប់នេះ ត្រូវបានអ្នករស់នៅជាប់បន្ទាប់បានអោយដឹងថា ជារៀងរាល់ថ្ងៃ បន្ទប់របស់ជនរងគ្រោះនេះមានគ្នាចំនួន០៤នាក់ គឺប្តីប្រពន្ធរងគ្រោះ និង កូន កូនប្រសារដោយរស់ជុំគ្នាបើទោះបីជាបន្ទប់តូចចង្អៀតយ៉ាងណាក្តី ប៉ុន្តែនៅថ្ងៃកើតហេតុកូន និងប្រសារពុំបាននៅផ្ទះទេដោយទៅលេងស្រុកកំណើត២ទៅ៣ថ្ងៃហើយ។ ហើយប្តីប្រពន្ធ រងគ្រោះនេះតែងតែងចេញទៅធ្វើការនៅពេលព្រឹករាល់ថ្ងៃ ដោយធ្វើជាកូនកាំបិតនៅក្នុងកាស៊ីណូក្បែរនោះផងដែរ ប៉ុន្តែនៅថ្ងៃកើតហេតុគេពុំបានឃើញប្តីប្រពន្ធ នេះចេញទៅធ្វើការដូចសព្វមួយដងទេ ទើបនៅពេលពួកគាត់ត្រឡប់មកពីធ្វើនៅពេលល្ងាចវិញ គោះទ្វាហៅពុំមានអ្នកឆ្លើយតបទើបមានការសង្ស័យ ក៏នាំគ្នាអើតមើល ស្រាប់តែបានឃើញស្ត្រីជាប្រពន្ធដេកស្លាប់ក្នុងបន្ទប់ទៅហើយពេលនោះ ទើបពួកខ្លួនបានប្តឹងសមត្ថកិច្ចតែម្តង។

ដោយឡែកបើយោងតាមការបញ្ជាក់ពីសាច់ញ្ញាត្តិជនរងគ្រោះ បានអោយដឹងផងដែរថា វាពិតជាគួរអោយស្រណោះពេកណាស់ព្រោះនៅសល់តែប៉ុន្មានថ្ងៃទៀត ដល់ថ្ងៃចូលរោងការកូនប្រុសរបស់ហើយ នៅសល់តែ០២ថ្ងៃទៀតប៉ុណ្ណោះជនរងគ្រោះទាំងពីរនឹងត្រូវដើរអញ្ចើញភ្ញៀវការកូនប្រុសរបស់គាត់ ប៉ុន្តែជាអកុសល់អ្វីពួកគាត់ទាំងពីរបែជាជួបរឿងបែបនេះទៅវិញ។ 

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post