header ads

Sponsor

ឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ​ ប្រកាសពីផែនការថ្មីដើម្បីកាត់បន្ថយការប្រើប្រាស់ភេសជ្ជៈផ្អែមនៅតាមសាលានានា​ ក្នុងរាជធានីភ្នំពេញដោយមានការគាំទ្រជាថ្មីពីបណ្តាញទីក្រុងទូទាំងពិភពលោក។

ឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញប្រកាសថា រដ្ឋបាលរាជធានីភ្នំពេញអនុវត្តការកាត់បន្ថយការទទួលទានភេសជ្ជៈផ្អែមនៅតាមសាលារៀនជាផ្នែកមួយនៃភាពជាដៃគូដើម្បីសុខុមាលភាពទីក្រុងដែលជាបណ្តាញពិភពលោកដ៏ល្បីល្បាញនៃទីក្រុងចំនួន៧០ដែលប្តេជ្ញាសង្រ្គោះជីវិតដោយការទប់ស្កាត់ជំងឺមិនឆ្លង(ដូចជាជំងឺមហារីកឬជំងឺទឹកនោមផ្អែម) និងរបួស។ ភាពជាដៃគូដើម្បីសុខុមាលភាពទីក្រុងកំពុងពង្រីកខ្លួនពី៥៤ទីក្រុងទៅ៧០ទីក្រុងដោយមានប្រជាពលរដ្ឋប្រមាណច្រើនជាង៣០០លាននាក់រស់នៅជុំវិញពិភពលោក។

អង្គការភាពជាដៃគូដើម្បីសុខុមាលភាពទីក្រុងគាំទ្រដោយ Bloomberg Philanthropies ក្នុងភាពជាដៃគូជាមួយអង្គការសុខភាពពិភពលោក និងអង្គការVital Strategies ។

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post