header ads

Sponsor

បើនិយាយពីវិស័យពាណិជ្ជកម្មលើប្រព័ន្ធអេឡិចត្រូនិក ឬភាសាបច្ចេកទេសគេនិយមហៅថា e-Commerce នោះ ឥឡូវនេះកំពុងតែរីកចម្រើនខ្លាំងមែនទែននៅឆ្នាំ២០១៩នេះ ដោយចាប់ផ្ដើមចេញពីនិន្នាការនៃការលក់អនឡាញ រហូតដល់ផ្លេតហ្វមផ្សេងៗទាំងតូចទាំងធំ កំពុងលេចមុខមកថ្មីឥតដាច់។

បើតាមអ្នកជំនាញលើវិស័យនេះបញ្ជាក់ថា e-Commerce សម្ដៅទៅលើការទិញឥវ៉ាន់លើអនឡាញដែលប្រតិបត្តិការស្ទើរតែទាំងអស់ស្ថិតនៅលើអ៊ីនធឺណេតដោយអ្នកទិញចាំតែយកឥវ៉ាន់នៅផ្ទះតែប៉ុណ្ណោះ ពោលអតិថិជនធ្វើការបញ្ជារទិញនៅលើផ្លេតហ្វមណាមួយ អាចជា App ឬវេបសាយហើយទូរទាត់លុយតាមអនឡាញនិងមានប្រព័ន្ធដឹកជញ្ចូនជូនភ្ញៀវមួយកំផ្លេ។

ប៉ុន្តែយ៉ាងណាការលក់ដូរតាម Facebook ជាផ្នែកមួយដែលផ្ទុះខ្លាំង ខណៈដែលអ្នកប្រើបណ្តាញសង្គមនៅកម្ពុជាបានកើនឡើងដល់ ៨.១លាននាក់ ស្មាតហ្វូនបានដើរតួយ៉ាងសំខាន់ក្នុងការរីកចម្រើនលូតលាស់នេះ ក៏ព្រោះតែមានមនុស្សជាច្រើនអាចមានលទ្ធភាពស្គាល់ និងប្រើប្រាស់អ៊ីនធឺណេតបានច្រើនជាងមុន ដោយសារតែស្មាតហ្វូនគុណភាពខ្ពស់ តម្លៃសមរម្យកើនឡើងច្រើន តួយ៉ាងយើងឃើញដូចជាស្មាតហ្វូនទើបចេញថ្មីមួយចំនួនដូចជា Oppo Reno 10X Zoom 12GB Edition សុទ្ធតែជាគោលដៅក្នុងការប្រើប្រាស់សម្រាប់លក់ដូរតាមអនឡាញ ដោយសារវាមានរ៉េមធំដល់ទៅ ១២ ជីហ្កាបៃ និងទំហំផ្ទុកដល់ ១២៨ ជីហ្កាបៃ និងកាមេរ៉ាធំរហូតដល់ ៤៨ មេហ្កាភិចស៊ែល ។


របាយការណ៍ពី We Are Social បញ្ជាក់ថា អ្នកប្រើអ៊ីនធឺណេត 3G និង 4G នៅកម្ពុជាបានកើនឡើង ដល់ ៦០% ហើយ ដែលធ្វើឲ្យការលក់ដូរតាមអនឡាញ ចាប់ផ្តើមមានសន្ទុះកាន់តែខ្លាំង ។
ជាមួយគ្នា ស្មានហ្វូនគុណភាពខ្ពស់ OPPO Reno 10x Zoom រ៉េម 12GB បានសម្រួលដល់ប្រតិបត្តិការអាជីវកម្មទាំងអ្នកលក់ ទាំងអ្នកទិញ។

សម្រាប់អ្នកទិញគាត់ទទួលបានបទពិសោធន៍ល្អជាងមុន ដោយមិនមានបញ្ហារអាក់រអួលក្នុងការទិញ ដោយសារល្បឿនស្មាតហ្វូនរបស់គាត់កាន់តែលឿនជាងមុន មិនពិបាកតឹងចិត្តពេលទិញម្ដងៗ។
សម្រាប់អ្នកលក់វិញ ស្មាតហ្វូនស៊េរីថ្មីនេះ បានចូលរួមចំណែកយ៉ាងសំខាន់ក្នុងការជម្រុញប្រតិបត្តិការលក់របស់ពួកគាត់ឱ្យមានប្រសិទ្ធភាពខ្ពស់ជាងមុន ជាពិសេសការ Live លក់ផលិតផល ។
ដោយឡែក ការដាក់លក់នៅលើផ្លេតហ្វមវិញ រូបភាពដែលផលិតចេញពីស្មាតហ្វូនកំពូលៗមានគុណភាពខ្ពស់ OPPO Reno 10x Zoom 12GB បានធ្វើឱ្យអ្នកលក់ជាច្រើនចាប់ផ្ដើមហ៊ានរៀនថតដោយខ្លួនឯងខ្លះៗ ហើយរូបភាពដែលផលិតឡើងដោយពួកគាត់ទាំងនោះ មានគុណភាពមិនចាញ់ការថតដោយអ្នកជំនាញអាជីពប្រើប្រាស់កាមេរ៉ាធំប៉ុន្មាននោះទេ។

សញ្ញាណមួយទៀតដែលបង្ហាញថាវិស័យ e-Commerce ខ្មែរកំពុងដើរទៅមុខនោះ គឺ App ច្រើនសម្បូរបែបកកើតឡើងដូចជា nham24 phzar និង bloc ជាដើម ដែលអ្នកប្រើប្រាស់សុទ្ធតែអាចធ្វើការទិញដូរនិងទូរទាត់លុយអនឡាញបាន ហើយក្រុមហ៊ុនទាំងនោះសុទ្ធតែមានប្រព័ន្ធដឹកជញ្ចូនមួយកំផ្លេស្របតាមលក្ខខណ្ឌជាក្រុមហ៊ុន e-Commerce ពិតប្រាកដមែន៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post