header ads

Sponsor

ខេត្តព្រះសីហនុ៖ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង រវាងម៉ូតូ និងរថយន្ត បណ្តាលបុរសម្នាក់ភាគីខាងម៉ូតូស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ លើផ្លូវជាតិលេខ៤ ខាងលិចរោងចក្រក្រោនចម្ងាយ២០០ម៉ែត លើផ្លូវជាតិលេខ៤ ស្ថិតក្នុងសង្កាត់១ ក្រុង/ខេត្តព្រះសីហនុ។

យោងតាមប្រភពពីពលរដ្ឋដែលឃើញហេតុការណ៍បានឲ្យដឹងថា មុនពេលកើតហេតុ គេឃើញរថយន្តកូរ៉េមួយគ្រឿងដឹកដែកគ្រឿងសំណង់ ពណ៌ស ពាក់ផ្លាកលេខ ព្រះសីហនុ 3A-7450 និងម៉ូតូម៉ាក Zoomber-x ពាក់ផ្លាកលេខ កំពត1Q-2569 បើកបរក្នុងទិសដៅស្របគ្នា ពីលិចទៅកើត​ លុះមកដល់ចំណុចខាងលើផ្លូវចំណោតម៉ូតូបន្ថែមល្បឿនលឿន ដើម្បីវ៉ារថយន្តតែវ៉ាមិនផុត ក៏ជ្រុលកង្កូតទៅបុកចូលពីក្រោយគូទរថយន្ត បណ្តាលបរុសជាអ្នកបើកម៉ូតូស្លាប់ និងស្ត្រីរួមដំណើរងរបួសធ្ងន់។

បច្ចុប្បន្នជនរងគ្រោះកំពុងសង្គ្រោះបន្ទាន់នៅមន្ទីពេទ្យបង្អែកខេត្តព្រះសីហនុ ចំពោះសពបុសខាងលើមិនទាន់មានសាញាតិដឹងឮនៅឡើយ និងរក្សាទុកនៅមន្ទីពេទ្យរងចាំក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post