header ads

Sponsor

ការសិក្សាមួយចេញផ្សាយកាលពីឆ្នាំ២០១៦ដោយកាសែតWiley Online Libraryរបស់សហរដ្ឋអាមេរិកបានរកឃើញថា ការផឹកសុរាអាចបង្កឱ្យមានជំងឺមហារីកយ៉ាងហោចណាស់ចំនួន៧ប្រភេទ។

ការសិក្សាបានរកឃើញថា អ្នកផឹកច្រើនគឺមានហានិភ័យខ្ពស់ ប៉ុន្តែសូម្បីតែអ្នកផឹកតិចនិងមធ្យម​ក៏ទំនងជាមានជំងឺមហារីកជាក់លាក់ជាងអ្នកមិនផឹកដែរ។ការសិក្សារបានរកឃើញភ័ស្តុតាងគ្រប់គ្រាន់​ដើម្បីសន្និដ្ឋានថា​ការផឹកសុរាបង្កើនហានិភ័យដល់តំបន់នានានៃរាងកាយ ដែលមានទំនាក់ទំនងដោយផ្ទាល់ជាមួយអាល់កុល និងកន្លែងដែលសុរាអាចបំផ្លាញDNA ដែលជាមូលហេតុនៃជំងឺមហារីក។

សុរាអាចនាំឱ្យមានជំងឺមហារីកទាំង៧ប្រភេទនោះ រួមមាន មហារីកមាត់និងបំពង់ក មហារីកបំពង់អាហារ មហារីកប្រអប់សម្លេង មហារីកថ្លើម មហារីកពោះវៀនធំ មហារីករន្ធគូថ និងមហារីកសុដន់។

ការសេពគ្រឿងស្រវឹងត្រូវបានគេប៉ាន់ស្មានថា បានបណ្តាលឱ្យមនុស្សស្លាប់ប្រហែលជាងកន្លះលាននាក់ ដោយសារជំងឺមហារីកក្នុងឆ្នាំ២០១២ ។ ការប្រឈមហានិភ័យខ្ពស់បំផុត គឺអ្នកដែលតែងផឹកសុរាច្រើនបំផុត។

សាស្រ្តាចារ្យ Dorothy Bennett ប្រធានវិទ្យាស្ថានស្រាវជ្រាវម៉ូលេគុលនិងគ្លីនិកវិទ្យាសាស្ត្រនៅសាកលវិទ្យាល័យ St. George University នៃទីក្រុងឡុងដ៍ប្រទេសអង់គ្លេស

បានលើកឡើងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ជាតិអាល់កុលចូលក្នុងកោសិកាបានយ៉ាងងាយ ហើយបន្ទាប់មកត្រូវបានបំលែងទៅជាគីមីសរីរាង្គអាសេតាល់ដេយ (acetaldehyde) ដែលអាចបំផ្លាញ DNA និងជាជំងឺមហារីកដែលគេស្គាល់៕

ផ្ដល់សិទ្ធិដោយ៖ Khmernas

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post