
ក្រោយពីបានត្រួតពិនិត្យរួចមក ក្រុមការងារឃេីញថាមានទូរហ្គេមបាញ់ត្រីចំនួន ០៨ គ្រឿង ដែលដាក់បង្កប់នៅក្នុងមជ្ឈមណ្ឌលកំសាន្ដនេះ ដូចនេះក្រុមការងារបានសម្រេចដកហូតទូរហ្គេមទាំងអស់នេះ មករក្សាទុកនៅសាលាខណ្ឌចំការមន និងបាននាំអ្នកពាក់ព័ន្ធចំនួន ១១នាក់ ដើម្បីមកសាកសួរព័ត៌មានបន្ថែមនៅសាលាខណ្ឌចំការមន។
ចំពោះបញ្ហាពាក់ព័ន្ធល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទក្នុងមូលដ្ឋានខណ្ឌចំការមន លោកអភិបាលខណ្ឌ នឹងចាត់វិធានការចុះបង្រ្កាបបន្តបន្ទាប់ទៀត។












