header ads

Sponsor

ក្រុមជំនាញការរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន ចុះស្វែងយល់អំពីបច្ចេកវិទ្យាទំនើប ដែលអាចខួងលូក្រោមដីក្នុងទីធ្លាតូចចង្អៀត “Pipe Jacking Technology” និងអាចបញ្ចៀសការកកស្ទះចរាចរណ៍បានយ៉ាងមានប្រសិទ្ធភាព។

ថ្ងៃសុក្រ ១០កើត ខែមិគសិរ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០១៩ ក្រុមជំនាញការ របស់ក្រសួងសាធារណការ និងដឹកជញ្ជូនមួយក្រុម បានចុះសិក្សាស្វែងយល់អំពីបច្ចេកវិទ្យាសាងសង់លូក្នុងទីធ្លាតូចចង្អៀត “Pipe Jacking Technology” នៃគម្រោងសាងសង់ ប្រព័ន្ធការពារ ទឹកជំនន់ និងកែលម្អប្រព័ន្ធលូ ប្រឡាយ ក្នុងរាជធានីភ្នំពេញ ជំហានទី៤ ក្រោមហិរញ្ញប្បទានឥតសំណងរបស់រដ្ឋាភិបាលជប៉ុន នៅមុខវិទ្យាល័យ ហ៊ុន សែន ប៊ុន រ៉ានី វត្តភ្នំ (ផ្លូវលេខ៤៧) ។

ក្រុមបច្ចេកទេស និងវិស្វករជប៉ុន បានឱ្យដឹងថាការសាងសង់លូក្នុងទីធ្លាតូចចង្អៀតប្រើបច្ចេកវិទ្យាទំនើប (Pipe Jacking Technology) វាមានសមត្ថភាពអាចស្រូបយកទឹកកខ្វក់ ទឹកភ្លៀង មិនឱ្យហូរចូលទៅ ក្នុងទឹកទន្លេ អាចការពារបរិស្ថានស្អាតសម្រាប់សុខភាពប្រជាពលរដ្ឋ និងអាចការពារទីក្រុងភ្នំពេញពីការលិចទឹកនៅពេលមានភ្លៀងធ្លាក់មកខ្លាំងផងដែរ។

បន្ថែមពីលើនេះទៀត បច្ចេកវិទ្យាម៉ាស៊ីនខួងលូក្រោមដីដោយស្វ័យប្រវត្តិនេះ វាមានអត្ថប្រយោជន៍ អាចបញ្ជៀសការកកស្ទះចរាចរណ៍ មិនបង្កផលប៉ះពាល់ដល់បរិស្ថាន និងអាចជួយលំអរផ្លូវថ្នល់ក្នុង រាជធានីភ្នំពេញតាមយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាលបានផងដែរ។

ក្រុមជំនាញការបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់រដ្ឋាភិបាលជប៉ុន ជាពិសេសទីភ្នាក់ងារ JICA និងក្រុមហ៊ុន Toa Corporation ដែលបាននាំយកបច្ចេកវិទ្យាទំនើបនេះមកជួយអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធកម្ពុជាឱ្យកាន់តែរីកចម្រើនថែមទៀត៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post