
ភ្នំពេញ ៖ នៅយប់ថ្ងៃទី ១១ ខែធ្នូ ឆ្នាំ២០១៩ វេលាម៉ោង ០១ និង ០០ នាទី សមត្ថកិច្ចប៉ុស្តិ៍នគរបាលនិរោធ ឃាត់ខ្លួនជនសង្ស័យ ០៣ នាក់ នៅចំណុចមុខដីឡូតិ៍គ្មានលេខ ផ្លូវបេតុង ភូមិតាងៅ សង្កាត់និរោធ ខណ្ឌច្បារអំពៅ ពីបទ ប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន ។
១. ជនសង្ស័យឈ្មោះ ហង្ស វិរះ ភេទ ប្រុស អាយុ ៤០ ឆ្នាំ ជនជាតិ ខ្មែរ មុខរបរមិនពិប្រាកដ ស្នាក់នៅភូមិតាងៅ សង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។
២. ឈ្មោះ ប៉ែន មិន្នីបញ្ញា ភេទ ប្រុស អាយុ ១៩ ឆ្នាំ ជនជាតិ ខ្មែរ មុខរបរមិនពិប្រាកដ ស្នាក់នៅភូមិជ្រោយបាសាក់ សង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។
៣. ឈ្មោះ ង្វៀង ធីវៀង ភេទ ស្រី អាយុ ២៤ ឆ្នាំ ជនជាតិ វៀតណាម មុខរបរនៅផ្ទះស្នាក់នៅភូមិតាងៅ សង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។
ដកហូតបានវត្ថុតាងមានក្រាមពណ៍សថ្លា០១កញ្ចប់ថង់តូច។



