header ads

Sponsor

ភ្នំពេញ៖ កាលពីវេលាម៉ោង១១យប់ថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០១៩ ពលរដ្ឋគក់ទ្រូងហួសចិត្តគ្រប់គ្នា ខណៈរថយន្តពេទ្យមកដល់ឃើញបុរសម្នាក់ប្រកាច់បែកពពុះមាត់ ខោមិនខោអាវមិនអាវ ក៏បានបើកត្រឡប់ទៅវិញបាត់មិនខ្ចីដឹកជនរងគ្រោះឡើយ បង្កឲ្យភ្ញាក់ផ្អើល នៅក្នុងភូមិថ្មគោល សង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ ។

ជនរងគ្រោះមិនស្គាល់អត្តសញ្ញាណ ភេទប្រុស អាយុជាង៣០ឆ្នាំ ។ ជាជនអនាថា គ្មានផ្ទះសម្បែងច្បាស់លាស់ ហើយក៏មិនដឹងមានសាច់ញាតិនៅទីណាដែរ។ លុះដល់វេលាកើតហេតុ ស្រាប់តែឃើញជនរងគ្រោះដេកប្រកាច់បែកពពុះមាត់ ។

ឃើញសភាពគ្រោះថ្នាក់បែកនេះ ពលរដ្ឋបានទាក់ទងទៅមន្ទីរពេទ្យឯកជន លុះបន្តិចក្រោយមក ក៏មានរថយន្តសង្គ្រោះបើកមកភ្លាមៗទាន់ដូចចិត្ត តែដឹងអី គ្រាន់តែជនរងគ្រោះ ជាមនុស្សក្រីក្រ ស្លៀកពាក់ខោមិនខោអាវមិនអាវ ស្រាប់តែរថយន្តសង្រ្គោះនោះបើកត្រឡប់ទៅបាត់ ធ្វើឲ្យលរដ្ឋគក់ទ្រូងហួចចិត្តគ្រប់គ្នា ។

ក្រោយមក ពលរដ្ឋបានទាក់ទងហៅរថយន្តសង្គ្រោះ របស់អង្គភាព៧១១ មកដឹកបញ្ជូនជនរងគ្រោះទៅមន្ទីរពេទ្យព្រះកុសុម: ដើម្បីធ្វើការសង្គ្រោះជីវិត៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post